ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីប្រាប់អ្នកក្រោម​បង្គាប់បោះឆ្នោតដោយសេរី​

រូបភាពពី alamy

ថ្នាក់ដឹកនាំកម្លាំងកងទ័ពនិងនគរបាលម៉ាឡេស៊ី បានប្រកាសឲ្យមន្ត្រីក្រោមបង្គាប់របស់ពួកគេបោះឆ្នោតជ្រើសរើសមេដឹកនាំដោយសេរី តាមការស្រលាញ់ចូលចិត្ត ដោយមិនមានការបង្ខិតបង្ខំនោះទេ។​

ថ្ងៃសៅរ៍ទី៥ខែឧសភានេះ ប្រទេសម៉ាឡេស៊ីរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ​ ដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។​

អគ្គមេបញ្ជាការកងទ័ព និងអគ្គស្នងការនគរបាលនៃប្រទេសនេះ បានធ្វើលិខិតប្រកាសជាចំហអំពាវនាវឲ្យកងកម្លាំងទាំងអស់បោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី មិនមានការបង្ខិតបង្ខំពីក្រុមណាមួយទេ។​

ការប្រកាសរបស់មេទ័ពនិងមេនគរបាលនេះ ធ្វើឡើងក្រោយពេលដែលមានការជំរុញពីមេដឹកនាំគណបក្សប្រឆាំងលោក​មហាធា មហាមេដ ដែលថា ធ្វើយ៉ាងណាឲ្យកងកម្លាំងអាចបោះឆ្នោតបានដោយសេរី។​

តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានប៉ាន់ប្រមាណថា កងទ័ពរបស់ម៉ាឡេស៊ីមានជាង១០ម៉ឺននាក់ និងកម្លាំងនគរបាលមានជាង១៥ម៉ឺននាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ