ផ្ទុះ​អណ្ដូង​រ៉ែ​នៅ​ប៉ាគីស្ថាន​សម្លាប់​មនុស្ស​២៣​នាក់ ១១​នាក់​រង​របួស

អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ឲ្យ​ដឹង​ថា មនុស្ស ២៣​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ១១​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​ការ​ផ្ទុះ​ឧស្ម័ន​នៅ​តំបន់​រ៉ែ​ធ្យូងថ្ម ២​កន្លែង នៅ​ភាគ​ពាយព្យ​ប៉ាគីស្ថាន។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ដែល​បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​ប៉ាគីស្ថាន​កាល​ពី​ម្សិ​លមិញ​នេះ។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា បំពង់​ឧស្ម័ន​មេតាន​បាន​បង្ក​ជា​ការ​ផ្ទុះ​ឡើង ធ្វើ​ឲ្យ​បាក់​​រូង​ជីក​យក​រ៉ែ​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ហ្គេតា ស្ថិត​នៅ​ជាប់​ព្រំដែន​ប្រទេស​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ទីក្រុង​ហ្គេតា ត្រូវ​បាន AFP ដក​ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា មនុស្ស ១៦​នាក់ ក្នុង​ចំណោម ២៥​នាក់​នៅ​ក្នុង​អណ្ដូង​រ៉ែ​នោះ បាន​ស្លាប់ ហើយ​កម្មករ​អណ្ដូង​រ៉ែ​ដទៃ​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ