រដ្ឋ​មន្ត្រី​មហាផ្ទៃ​ប៉ាគីស្ថាន​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ

សារព័ត៌មាន​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ​ប៉ាគីស្ថាន លោក អាសាន អ៊ីក្បា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ឲ្យ​រង​របួស ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ការ​ករណី​ប៉ុន​ប៉ង​ធ្វើ​ឃាត​លើ​រូប​លោក​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នេះ។

សារព័ត៌មាន​អង់គ្លេស BBC បាន​រាយការណ៍​ថា រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ប៉ាគីស្ថាន​រូប​នេះ បាន​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​​អំឡុង​ពេល​លោក​ចូលរួម​ពិធី​ជួប​ជុំ​មួយ​នៅ​ទីក្រុង​បញ្ចាប នៅ​ថ្ងៃ​នេះ។

សារព័ត៌មាន​ដដែល​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា លោក អាសាន មិន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ឡើយ គ្រាន់​តែ​រង​របួស​ដៃ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ។

ចំណែក​ឯ​ខ្មាន់​កាំភ្លើង ត្រូវបាន​សមត្ថកិច្ច​ប៉ាគីស្ថាន​ចាប់​ខ្លួន​បាន​ភ្លាម និង​នាំ​យក​ទៅ​សួរ​ចម្លើយ ប៉ុន្តែ មូល​ហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​ នៅ​មុន​ពេល​ដែល​ប្រទេស​ប៉ាគីស្ថាន​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ