អាហ្គានីស្ថាន​បើកការវាយប្រហារលើក្រុមឧទ្ទាមបណ្តាលឲ្យកុមារស្លាប់៣០នាក់

របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា រដ្ឋាភិបាលអាហ្គានីស្ថានបើកការវាយប្រហារតាមផ្លូវអាកាសលើក្រុមឧទ្ទាមកាលពីដើមខែមេសាកន្លងទៅ បានបណ្តាលឲ្យកុមារចំនួន​៣០នាក់ស្លាប់។​

របាយការណ៍បានលើកឡើងថា កាលពីថ្ងៃទី២ខែមេសា រដ្ឋាភិបាលអាហ្គានីស្ថានបើកការវាយប្រហារលើទីតាំងរបស់ពួកឧទ្ទាមតាលីបាន នៅភាគខាងកើតនៃខេត្តKunduz ហើយបានបណ្តាលឲ្យកុមារចំនួន៣០នាក់ស្លាប់ និង៥១នាក់ផ្សេងទៀតរងរបួស។​ នេះបើតាមសារព័ត៌មាន​BBC។​

ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ ក៏បានលើកឡើងថា យុវជន៦នាក់ក៏បានស្លាប់នៅក្នុងហេតុការណ៍នោះដែរ គឺពេលវាយប្រហារប៉ះចំសាលាសាសនាមួយ។​

រដ្ឋាភិបាលអាហ្គានីស្ថានមានផែនការសម្លាប់មេដឹកនាំជាន់ខ្ពស់ ក្រុមឧទ្ទាមតាលីបានចំនួន​១៨រូប  ប៉ុន្តែសកម្មភាពនេះរងការចោទថា វាយប្រហារធ្វើឲ្យគ្រោះថ្នាក់ដល់ជនស៊ីវិល។​

ទោះយ៉ាងណាមន្ត្រីអង្គការសហប្រជាជាតិដែលស្រាវជ្រាវករណីនេះ មិនទាន់អាចបញ្ជាក់ថា  មានវត្តមានក្រុមឧទ្ទាមតាលីបាននៅកន្លែងវាយប្រហារនោះឬ អត់ទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ