វៀតណាមចូលរួមសមយុទ្ធកងទ័ពជើងទឹកជាអន្តរជាតិជាមួយប្រទេសចំនួន៣៦ផ្សេងទៀត ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងផ្សព្វផ្សាយស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់។
តាមការចុះផ្សាយរបស់ VN Express បានឲ្យដឹងថា ការធ្វើសមយុទ្ធនោះមាននាវាចំនួន៥០គ្រឿងចូលរួម ក្នុងនោះក៏មានមកពីចិន និងអាមេរិកដែរ។ សមយុទ្ធនេះ៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃអាទិត្យទី៦ ដល់ថ្ងៃទី៩ ខែឧសភា។
សមយុទ្ធនេះធ្វើឡើងនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី នៅកោះ Lombok ដែលបញ្ជាក់ថា ដើម្បីពង្រឹងចំណងមិត្តភាព បង្កើនទំនុកចិត្ត កិច្ចសហប្រតិបត្តិការដើម្បីមនុស្សធម៌ និងដោះស្រាយជុំវិញជម្លោះដែនសមុទ្រផ្សេងៗ។
សមយុទ្ធនេះ មានការចូលរួមពីយន្តហោះចម្បាំងចំនួន១៥គ្រឿង និងឧត្ថម្ភាចក្រចំនួន១៤គ្រឿង។
បច្ចុប្បន្នជម្លោះដែនទឹករវាងមហាអំណាចចិន និងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត នៅមិនទាន់ដោះស្រាយបាននៅឡើយ ពិសេសការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងប្រទេសចិន និងវៀតណាម ហើយក៏មានការចូលអន្តរាគមន៍ពីអាមេរិកដែរ។