យ៉ាងហោចណាស់អ្នកធ្វើដំណើរចំនួន២នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅក្នុងប្រទេសអាល្លង់កាលពីយប់ថ្ងៃចន្ទម្សិលមិញ។
តាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា រថភ្លើងទាំងពីរមួយមកពីទីក្រុង Ingolstadt និងមួយទៀតមកពីទីក្រុង Augsburg នៅភាគខាងត្បូងតំបន់Bavaria។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។
នគរបាលសន្និដ្ឋានជាជំហានដំបូងថា ហេតុការណ៍នេះបណ្តាលឲ្យអ្នកដំណើរស្លាប់២នាក់ និងរងរបួសចំនួន១៤នាក់។ ចំណែកក្រុមហ៊ុននៅមិនទាន់ផ្តល់ព័ត៌មានលម្អិតនោះទេ។