បញ្ហាសង្គមសំខាន់ៗដែលអ្នកនយោបាយម៉ាឡេស៊ីលើកឡើងប្រកួតប្រជែង

​ដំណើរការបោះឆ្នោតនៅម៉ាឡេស៊ីដើម្បីជ្រើសរើសមេដឹកនាំប្រទេសក្នុងអាណត្តិទី១៤ចាប់ ផ្តើមនៅថ្ងៃនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីការប្រកួតប្រជែងរវាងគណបក្ស កាន់ អំណាចនិង សម្ព័ន្ធគណបក្សប្រឆាំង។

គណបក្សដែលប្រកួតប្រជែងគ្នាខ្លាំងនេះ មានគណបក្ស Barisan Nasional ដែលកាន់ អំណាច៦១ឆ្នាំ​គឺតាំងពីទទួលបានឯករាជ្យរហូតដល់បច្ចុប្បន្ន ចំណែកគណបក្សប្រឆាំង លេចធ្លោរគឺគណបក្សPakatan Harapan ដែលបង្កើតឡើងដោយ​អតីតនាយករដ្ឋមន្ត្រីលោក មហាធា មហាមេដ កាលពីឆ្នាំ២០១៦ ហើយមានការចូលរួមគ្នាពីគណបក្សផ្សេងៗទៀត ដែលគេឲ្យឈ្មោះថា សម្ព័ន្ធនៃក្តីសង្ឃឹម។​​

ការប្រកួតប្រជែងដែលមានលក្ខណៈស្រួចស្រាវនេះ បានគាស់កកាយយកបញ្ហាជា ច្រើននៅក្នុងសង្គមមកជជែកវែកញែក។​

បញ្ហាដែលគណបក្សប្រឆាំងលើកឡើងរួមមានដូចជា អំពើពុករលួយដែលចោទថា  នាយករដ្ឋមន្ត្រី បច្ចុប្បន្នលោក Najib Razak លួចលុយអភិវឌ្ឍន៍ជាតិ​ប្រមាណ ៧០០លានដុល្លារ  អំពើពុករលួយផ្សេងៗ ការដឹកនាំធ្វើឲ្យប្រទេសទន់ខ្សោយ ស្ថិតនៅក្រោម គំនាបរបស់ប្រទេស ចិន ទំនិញឡើងថ្លៃ លុយចុះថោកជាដើម។​

បញ្ហាទាំងនេះ បានធ្វើឲ្យក្រុមប្រឆាំងកើនចំនួនច្រើនឡើង ដើម្បីធ្វើសកម្មភាពដូររដ្ឋាភិបាល បច្ចុប្បន្ន។ ចំណែកប្រជាពលរដ្ឋក៏មានការចាប់អារម្មណ៍ក្នុងការចូលរួមបោះឆ្នោត ពលរដ្ឋរស់ នៅក្រៅប្រទេសជាច្រើនដែលមានសិទ្ធិបោះឆ្នោតក៏វិលត្រឡប់ទៅប្រទេសកំណើតវិញដើម្បីចូលរួមបោះឆ្នោត។

ទោះយ៉ាងណា ការចោទប្រកាន់ទាំងនេះ ត្រូវបានរដ្ឋាភិបាលដឹកនាំដោយលោក ណា ជីប ច្រានចោល ហើយក៏លើកឡើងគោលនយោបាយជាច្រើន ដើម្បីទាក់ទាញប្រជាប្រិយភាព ក្នុងនោះរួមទាំងការកំណត់ឲ្យឈប់ក្នុងថ្ងៃបុណ្យជាតិនៃថ្ងៃបុណ្យរ៉ាម៉ាដនរបស់អ្នកកាន់សាសនាអ៊ីស្លាមដែរ។​​​

មេទាហាន និង មេនគរបាលបានប្រកាសកាលពីសប្តាហ៍មុនឲ្យកម្លាំងប្រដាប់អាវុធ ប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយសេរី ក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសមេដឹកនាំដែលពួក គេចូលចិត្តដោយគ្មានការបង្ខិតបង្ខំពីក្រុមណាមួយនោះទេ។​

ពលរដ្ឋម៉ាឡេស៊ីបោះឆ្នោតនៅថ្ងៃនេះ គឺដើម្បីជ្រើសរើសតំណាងរាស្ត្រចំនួន​២២២រូបនៅ ក្នុង សភា ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ