តៃវ៉ាន់កំពុងតែជួបបញ្ហាសេដ្ឋកិច្ចខណៈប្រឈមមុខជាមួយចិន​​

រូបភាព៖ ប្រភពវេបសាយបរទេស

ប្រធានាធិបតី​តៃវ៉ាន់​ លោកស្រី​ សៃ អ៊ឺងវេន ស្ថិតនៅ​ក្នុង​ការដឹកនាំ​ពាក់កណ្តាល​អាណត្តិ​បាន​ ប្រកាស​ថា​ ប្រទេស​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ ស្រប​ពេល​ដែល​មាន​ការ​ស្តីបន្ទោស​ថា​ នេះ​ដោយសារ​តែ​ កំហុស​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​លោកស្រី​។​នេះ​បើ​តាម​សារព័ត៌មាន​BBC។​

វិបត្តិ​សេដ្ឋកិច្ច​របស់​តៃវ៉ាន់​កើត​ឡើង​ខណៈ​ដែនដី​នេះ​កំពុង​តែ​រង​សម្ពាធ​ខ្លាំង​ពី​រដ្ឋ​អំណាច​ទីក្រុង​ប៉េកាំង​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ទំនាក់ទំនង​ការទូត​ និង​ផ្នែក​យោធា​ ខណៈ​ទីក្រុង​ប៉េកាំង​រៀបចំ​ការ​ធ្វើ​ សមយុទ្ធ​នៅក្បែរ​ដែនដី​តៃវ៉ាន់​ជា​បន្តបន្ទាប់។​

រដ្ឋអំណាច​ចិន​ក៏​បាន​ព្រមាន​ជាញឹកញាប់​ថា​ តៃវ៉ាន់​គឺ​ជា​ដែនដី​របស់​ខ្លួន​រងចាំ​តែ​ថ្ងៃ​បង្រួប​ បង្រួម​គ្នា​ វិញ​ ហើយ​ថា​ បើ​មេ​ដឹកនាំ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នោះ​ ទីក្រុង​ប៉េកាំង​នឹង​ប្រើប្រាស់​ កម្លាំង​ ទ័ព​ វាយ​គ្រប់គ្រង​ដែនដី​នេះ​។​

បញ្ហា​ប្រឈម​មួយ​ទៀត​ គឺ​សម្ព័ន្ធ​មិត្ត​ដែល​ជា​ប្រទេស​ដែនកោះ​តួច​ៗ​ មាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ ក៏​ចេះ​តែ​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​ដែន​ដី​នេះ​ជា​បន្តបន្ទាប់​ដែរ​ ហើយ​ងាក​ទៅ​បង្កើត​ទំនាក់ទំនង​ជា​ មួយ​ប្រទេស​ចិន​វិញ​ ដោយសារ​តែ​ហេតុផល​ផ្នែក​សេដ្ឋកិច្ច​។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ