ធ្លាក់យន្តហោះនៅគុយបាស្ត្រី៣នាក់រស់ខណៈជាង១០០នាក់ទៀតស្លាប់

ធ្លាក់យន្តហោះដឹកអ្នកដំណើរ Boeing 737 នៅជិតព្រលានយន្តហោះធំបំផុត របស់គុយ បាក្នុងទីក្រុងHavana កាលពីម៉ោង១២ថ្ងៃត្រង់នៅថ្ងៃសុក្រម្សិលមិញ បានបណ្តាលឲ្យ មនុស្ស ជាង ១០០នាក់ស្លាប់។

តាមការចុះផ្សាយរបស់BBCបានឲ្យដឹងថា ក្រោយពេលយន្តធ្លាក់ មានមនុស្ស៤នាក់ នៅមាន ជីវិត ហើយពួកគេរើខ្លួនចេញពីបំណែកយន្តហោះ តែក្រោយមកម្នាក់ស្លាប់នៅរស់៣នាក់។ ៣នាក់ដែលនៅរស់នោះសុទ្ធតែជាស្ត្រីមានរបួសធ្ងន់ធ្ងរជាប់ខ្លួន ហើយកំពុងសង្គ្រោះ នៅក្នុង មន្ទីរពេទ្យ។

ស្ត្រីទាំងបីនាក់នោះ ម្នាក់អាយុចន្លោះពី១៨ទៅ២៥ឆ្នាំ ម្នាក់អាយុ៣០ឆ្នាំ និងម្នាក់ទៀតអាយុ ៣៩ឆ្នាំ។​

យន្តហោះដែលធ្លាក់នេះ មានអាយុកាលជិត៤០ឆ្នាំហើយគឺផលិតឡើង ដោយក្រុមហ៊ុន អាមេរិក​Boeing កាលពីឆ្នាំ១៩៧៩។ ពេលធ្លាក់មានផ្ទុកអ្នកដំណើរចំនួន១០៤នាក់ និងអ្នក ធ្វើការលើយន្តហោះ ចំនួន៦នាក់។​

អ្នកធ្វើការលើយន្តហោះទាំង៦នាក់នោះជាជនជាតិអាមេរិក ចំណែកអ្នកដំណើរភាគច្រើនគឺ ជនជាតិគុយបា។​

ក្រុមហ៊ុន​Boeing ថ្លែងថា ពួកគេបានត្រៀមខ្លួនរួចហើយ ក្នុងការបញ្ជូនក្រុមអ្នកជំនាញ ទៅ ស្រាវជ្រាវរកមូលហេតុនៃករណីនេះ​ បើសិនជាមានការអនុញ្ញាតពីអាជ្ជាធរអាមេរិក និង អាជ្ញាធរគុយបា។​

តាមការស្រាវជ្រាវដែលBBCចុះផ្សាយបង្ហាញថា គ្រោះថ្នាក់តាមផ្លូវអាកាសនៅឆ្នាំនេះ មានលក្ខណៈសាហាវជាងឆ្នាំមុន។ ហេតុការណ៍គ្រោះថ្នាក់ធំៗរួមមានកាលពីខែ មេសាធ្លាក់ យន្ត ហោះអាល់ហ្គេរីស្លាប់ជាង២៥០នាក់ នៅខែមីនាធ្លាក់យន្តហោះនៅនេប៉ាល់ស្លាប់៥១នាក់ និងនៅខែកុម្ភៈធ្លាក់យន្តហោះនៅរុស្ស៊ីស្លាប់អស់៧១នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ