ករណីបាញ់សម្លាប់ក្នុងសាលារៀននៅអាមេរិក​ស្លាប់១០នាក់

កន្លែងបាញ់ប្រហារនៅវិទ្យាល័យ Santa Fe

យ៉ាង​ហោចណាស់​មនុស្ស១០នាក់ស្លាប់ភាគច្រើនជាសិស្សសិក្សានៅវិទ្យាល័យមួយនៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលបង្កឡើងដោយសិស្សប្រុសម្នាក់អាយុ១៧ឆ្នាំ។​

ក្រោយការបាញ់ប្រហារនេះ សិស្សប្រុសម្នាក់នោះត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ Dimitrios Pagourtzis អាយុ១៧ឆ្នាំ រៀននៅវិទ្យាល័យ Santa Fe។​នេះបើតាមសារព័ត៌មានBBC។​

គេនៅមិនទាន់ដឹងមូលហេតុនាំឲ្យមានការបាញ់ប្រហារនេះ នៅឡើយទេគឺសមត្ថកិច្ច កំពុង តែស្រាវជ្រាវករណីនេះ។ យុវជនដែលបាញ់ប្រហារនេះ ដំបូងឡើយប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែត្រូវបរាជ័យវិញ។​

អភិបាលរដ្ឋតិចសាសលោក Greg Abbot ថ្លែងថា របាយការណ៍បឋមមនុស្ស១០នាក់ស្លាប់ និងជាង១០នាក់ផ្សេងទៀតរងរបួស។​ លោកបានកោះប្រជុំបន្ទាន់ រវាងមន្ត្រីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវករណីនេះ និងរកវិធីសាស្ត្រទប់ស្កាត់កុំឲ្យកើតមានបន្តទៀត។​

នៅក្នុងរដ្ឋតិចសាស កាលពីខែវិច្ឆិកាឆ្នាំ២០១៧ ក៏មានករណីបាញ់ប្រហារមួយបង្ក ឡើង ដោយកងទ័ពអាកាសម្នាក់អាយុ២៦ឆ្នាំ បានបាញ់រះនៅក្នុងព្រះវិហារ គ្រឹស្តសាសនាមួយ បណ្តាលឲ្យស្លាប់មនុស្ស២៦នាក់។​

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ