កុមារាម្នាក់របួសធ្ងន់​នៅ​ខេត្ត​សៀមរាប ក្រោយ​វាយ​បំបែក​គ្រាប់​មីន

រូបភាពពីអគ្គស្នងការនគរបាលជាតិ

កុមារាម្នាក់​វ័យ ១០​ឆ្នាំ​ បាន​រង​របួស​ធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​សៀមរាប​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លងម​ក​នេះ ក្រោយ​ពីកុមារ​រូប​នោះ បាន​យក​គ្រាប់​មីន​ទៅ​វាយ​បំបែក​។ នេះ​បើ​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​ថា កុមារា ព្រឿន ព្រះ ដែល​រស់​នៅ​ក្នុង​ភូមិ​ខ្ទីង ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ បាន​រង​របួស​ធ្ងន់​ធ្ងរ​នៅ​លើ​ថ្ងាស ហើយ​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​បន្ត​ថា កុមារ​រូប​នេះ​បាន​រង​របួស​ធ្ងន់​បែប​នេះ បន្ទាប់​ពី​​កុមារា​រូប​នេះ​វាយ​បំបែក​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ ដែល​នគរបាល​មូលដ្ឋាន​អះ​អាង​ថា ជា​កាក់​សំណល់​នៃ​សង្គ្រាម៕រ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ