ហិង្សានៅភាគ​ខាង​ត្បូង​ឥណ្ឌា​ស្លាប់​អស់​៩នាក់​

រូបភាព៖ វេបសាយបរទេស

យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ឥណ្ឌា​ចំនួន​៩នាក់​បាន​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុងហេតុ​ការណ៍​ហិង្សា​មួយ​ពេល​សមត្ថកិច្ច​បង្ក្រាប​សកម្ម​ភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​។​

តាម​ការចុះ ផ្សាយ​របស់​BBC បានឲ្យដឹងថា កាលពីម្សិលមិញ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០០នាក់ បាន​ប្រមូល​ផ្តុំ​តវ៉ា​នៅក្នុង​រដ្ឋ​Tamil Nadu ប្រឆាំង​សកម្មភាព​ក្រុម​ហ៊ុន​នៅទីនោះ​ដែល​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ធ្វើឲ្យខូច​សុខភាព​របស់​ពួក​គាត់។

នគរបាល​បាន​ថ្លែង​ថា ចំនួន​អ្នក​តវ៉ា​ច្រើន​ហើយ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ការិយាល័យ​របស់​រដ្ឋាភិបាល និង​បាន​ចោល​ដុំថ្ម លើសមត្ថកិច្ច​និង​អគារ​របស់រដ្ឋ។ ក្នុង​ហេតុការណ៍​នេះ​រថយន្ត​មួយ​ចំនួន​ត្រូវ​បាន​ដុត​បំផ្លាញ។​

អភិបាល​រដ្ឋ​នេះថ្លែងថា ពួកគេ​មិនមាន​ជម្រើស​អ្វីផ្សេង​ក្រៅពីការ​បាញ់​បង្ក្រាប​ ដើម្បី​បញ្ឈប់​អំ​ពើហិង្សាកុំ​ឲ្យ​រាល​ដាល​បន្ត​ទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ