លោក ហ៊ុន សែន ព្រមានដកតំណែងលោក ចម ប្រសិទ្ធ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២៥ ឧសភា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ព្រមានដកតំណែងលោក ចម ប្រសិទ្ធ បើរកឃើញថា ​រដ្ឋមន្ត្រីរូបនេះពិតជាបាន​រំ​លោ​ភ​​​ថា​​នា​នុក្រ​​ម ជុំវិញការ​​​​និ​​​យា​យ​ថា ក្រុ​មហ៊ុ​នចិន​រុក​​រករ៉ែមាស ជាប់ពាក់ព័ន្ធនឹងធ្វើឲ្យទឹកព្រែកទេរ ខេត្តក្រចេះ មា​ន​​ជា​តិ​​​ពុ​ល សម្លាប់អ្នកភូមិ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានស្តីបន្ទោសរដ្ឋមន្ត្រីក្រ​សួ​ង​​​ឧ​ស្សា​ហ​ក​ម្ម​ និងសិប្បកម្ម លោក ចម ប្រសិទ្ធ ថាមិនគោរពថានានុក្រម ដោយនិយាយប្រា​ប់ក្រុម​អ្នកសា​រព័ត៌​មា​ន​មុនរបា​យ​ការណ៍ទៅដល់ដៃលោក ។

លោក ចម ប្រសិទ្ធិ កាលពីថ្ងៃទី១៧បាននិយាយប្រាប់អ្នកសារព័ត៌មានថា  ទឹកក្នុងព្រែកទេរ មានសារ​ធាតុពុ​លម្យ៉ា​​ង​​​​​​ឈ្មោះ​​​ស្យានីដ មានប្រភពចេញពីក្រុមហ៊ុនរុករករ៉ែមាស ហើយថាករណីនេះលោកបានសុំគោ​លការណ៍​ពីរដ្ឋា​ភិ​បា​​ល​ ដើ​ម្បីចាត់វិធានការ។

ប៉ុន្តែលោក ហ៊ុន សែន ស្តីបន្ទោស លោក ចម ប្រសិទ្ធ ថា ការនិយាយបែបនេះ ​ហាក់បានសា​ចទឹកដា​ក់ក្រសួ​ង​សុ​​​ខា​ភិបាល ដែលរកឃើញថា ករណីនៅខេត្តក្រចេះ ជនរងគ្រោះបានផឹកស្រាស មានជាតិ​មេតា​ណុលខ្ព​ស់​ប​ណ្តា​​​​​​លឲ្យពុល និ​ង​​​ផឹ​​ក​ទឹកព្រែក មានជាតិគីមីពុលសម្លាប់ស្មៅ និងសត្វល្អិត។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសិប្បកម្ម និងឧស្សាហកម្ម

មេដឹកនាំរូបនេះបន្តថាកា​រនិយា​​យ​​របស់​លោក ចម ប្រសិទ្ធ គ្មានការទទួលខុសត្រូវ និងថា​មិនគោ​រពថានានុក្រ​ម​។​

ខ្ញុំមានសិទ្ធិនឹងដេញចេញ នៅក្នុងពេលដែលរដ្ឋមន្ត្រីណាមួយ រំលោភបំពានអំណាច ហើយមិ​នគោរព​សេ​នានុក្រម។ ហើ​យនិយាយពីរបៀប​ធ្វើការទៀតសោត បើ​របាយការ​ណ៍នោះមិ​នទាន់ដល់​ដៃនា​យករដ្ឋមន្ត្រីហើ​យក៏​មិ​នទា​ន់ទទួលបានការអនុញ្ញាតថាជាចាំបាច់គឺ…ឥឡូវនិយាអញ្ចេះ តើចំបាច់រា​យការណ៍ឲ្យ​ខ្ញុំធ្វើស្អី​  បើខ្ញុំមើល​ព័​ត៌​មា​នហើ​យហ្នឹង អញ្ចឹងចាំបាច់មើលធ្វើស្អី បើអស់លោកនិយាយជាមួយអ្នកសារព័ត៌មានរួមហើយនឹង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ទោះជាយ៉ាងណាលោក ហ៊ុន សែន ប្រតិកម្មបែបដាក់ជាសំនួរថា នៅពេលនេះអស់ខ្មាំងវាយហើយ តែអស់លោក​​ចង់វា​យគ្នាឯ​ង​ឬ​យ៉ាងម៉េច ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ