ក្រសួង​បី​បំភ្លឺ​ថា​ករ​ណី​ស្លាប់​ពលរដ្ឋ​នៅ​ខេ​​ត្ត​​ក្រចេះ​មក​ពី​ស្រាស​ និង​គី​មី​ក​សិ​កម្ម​

លោក ចម ប្រសិទ្ធ (ខាងឆ្វេង) លោក ម៉ម ប៊ុនហេង (កណ្ដាល) និង លោក ស៊ុយ សែម (ខាងស្ដាំ)

ក្រសួងពាក់ព័ន្ធចំនួន៣ បានចេញសេចក្តីប្រកាសរួមគ្នាបំភ្លឺថា ករណីស្លាប់ពលរដ្ឋ និងច្រើនរយនាក់ទៀតធ្លាក់ខ្លួនឈឺ នៅស្រុ​ក​ចិត្របុរី ខេត្តក្រចេះ កន្លងទៅ បណ្តាលមកពីស្រាស មានជាតិ​មេតា​​ណុ​លខ្ពស់ និងសារធាតុគីមី​សម្លាប់សត្វ​ល្អិត ដែល​គេប្រើក្នុ​ង​វិស័​​​​យកសិកម្ម។

កាលពីថ្ងៃទី៧ខែឧសភាអ្នកភូមិ២៣៤នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងនោះ១៣នាក់បានស្លាប់។ក្រោយ​ម​ក​​រដ្ឋ​​​បា​​​ល​ខេត្តក្រចេះបានសន្និដ្ឋានថា ម​​កពីស្រាសមានជាតិមេតាណុលខ្ពស់និងទឹកព្រែកទេរដែលពលរដ្ឋប្រើ​ប្រាស់មា​នជា​តិ​ក្រូ​​ម។

តែរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសប្បកម្មលោក ចម ប្រសិទ្ធ នៅថ្ងៃ១៧ខែឧសភា ប្រាប់អ្នកសារព័ត៌មានថា ទឹកព្រែក​ទេរមា​ន​​​​​សារ​​​ធា​តុគីមីម្យ៉ាងឈ្មោះស្យានីដដែលសាធាតុពុល​នេះគេប្រើ​សម្រា​ប់លាង​រ៉ែ​មា​ស។

ប៉ុន្តែនៅម្សិលមិញនេះ លោក ចម ប្រសិទ្ធ បានចុះហត្ថលេខារួមគ្នា ជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋ​ម​ន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បំភ្លឺថា ករណីពុលនៅឃុំកន្ទួត ស្រុកចិត្តបុរីនេះ មកពីស្រាស និងសា​ធា​តុគីំ​មីពុ​លសម្លាប់ស្មៅ និងសត្វល្អិត។

ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រា​ស ដែល​មានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេរ និងអូរគគី មានសា​រ​​ធា​​​​តុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត

សេចក្ដីថ្លែងការរួមរវាង រដ្ឋមន្ត្រី៣ក្រសួង

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសប្បកម្ម លោក អ៊ុំ សុថា ឲ្យVODដឹងថា ការចេញសេចក្តីថ្លែងការណ៍រួមនេះ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ ករណីពុលនៅខេត្តក្រចេះ។ លោកបន្តថានេះក៏មិនមានន័យថា លោក ចម ប្រសិទ្ធ និយាយកាលពីពេ​លមុនខុ​​ស​នោះ​ទេ ដោយលោកថា ការនិយាយនោះគ្រាន់តែជាការសង្ស័​យជំហា​នដំ​បូ​ងតែប៉ុណ្ណោះ។

លោកបន្ថែមទៀតថា៖«ធម្មតាតែយើងចុះទៅស្រាវជ្រាយ យើងត្រូវដាក់ការសន្និដ្ឋានមួយជាបណ្តោះអាសន្នសិន ថាតើអាហ្នឹងវាអាចមកពីអ្វី ប្រើ​​ពាក្យអាចតើ យើងមិនទាន់សន្មត់ជាចុងក្រោយឯណា»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បង្ហាញការព្រួយបារម្ភថា បើមន្ត្រីជំនាញវាយតម្លៃខុស   ព​ល​​​​​រដ្ឋនឹ​ងបន្តរងគ្រោះគ្មានថ្ងៃបញ្ចប់ ពីការទាញយកធនធានធម្មជាតិនេះ។

លោកថា៖«អ្វីដែលយើងមើលឃើញថាជាផលប៉ះពាល់ហ្នឹងគឺប្រជាពលរដ្ឋកាលណាគ្មានការបញ្ជាក់ឲ្យបានច្បាស់លាស់ពីស្ថាប័នជំនាញហ្នឹងទេ ធ្វើឲ្យពួកគាត់រស់នៅដោយការភ័យខ្លាចរហូត»

យ៉ាងណាក៏ដោយ ក្រសួងទាំងបីបានអះអាងក្នុងសេចក្តីថ្លែងការណ៍រួមនោះថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និង​ថា​មពល និងក្រសួងសុខាភិបាល នឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវា​ងនូវបញ្ហា​ដែលកើ​តឡើ​ងជា​យ​ថា​ហេតុ៕

រូបភាព៖ ប្រជាពលរដ្ឋក្រចេះសម្រាកព្យាបាល ដោយសារពុលទឹក (បណ្ដាញសង្គម)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ