មនុស្ស២នាក់របួសនិងផ្ទះជិត៥០០ខ្នងខូចខាត់ដោយសារភ្លៀងលាយខ្យល់កន្រ្តាក់នៅកំពង់ចាម

រូបភាពពី ក្រសួងធនធានទឹក

យ៉ាងហោចណាស់មនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជិត៥០០ ខ្នង ទៀតនៅខេត្ត​កំពង់ចាម រងការខូចខាត់ដោយសារភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កាលពីម្សិលមិញ។

បើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាកាល​ពីយប់ថ្ងៃទី ២៦ ខែ​ឧសភា ម្សិលមិញមានករណីភ្លៀងលាយជាមួយខ្យល់កន្រ្តាក់បានកើតឡើង ក្នុងឃុំចំនួន ២ គឺឃុំ​សណ្តែក និងឃុំត្រប់ ស្រុក បាធាយ ខេត្តកំពង់​ចាម បណ្ដាលឲ្យ ឲ្យ​មនុស្ស​រងរបួសធ្ងន់ និង​ស្រាល​ចំនួន ០២ នាក់។

តាមការចុះផ្សាយដដែលបន្តថាករណីនោះក៏បង្កឲ្យមានការខូចខាត ដំណាំ និងផ្ទះរបស់ពលរដ្ឋចំនួន ៤៥១​ខ្នង​ផងដែរ ​ ។

ទាក់ទងនឹងករណីនេះដែរកាលពីខែមីនារបាយការណ៍អាជ្ញាធរខេត្ដឧត្ដរមានជ័យបានអោយដឹងថា លំនៅ​ឋាន​ប្រជា​ពលរដ្ឋចំនួន ១១៧ ខ្នងបានដូលរលំ និងប៉ើងដំបូល និងជញ្ជាំង ហើយ​ក្នុងនោះក៏​មានលំនៅដ្ឋាន ខ្មែរ​ឥស្លាម ដែលទើបសងថ្មីមានចំនួន៤៤ខ្នងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ