លោកស្រី យីងឡាក់ទទួលបានសិទ្ធិ​រស់​នៅអង់គ្លេស១០ឆ្នាំ

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (រូបភាព៖ kleykley)

អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីង ឡាក់  ដែលតុលាការ​ក្រុង​បាង​កក​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​៥ឆ្នាំ​ ពាក់ព័ន្ធ​ការធ្វេសប្រហែសលើ​គម្រោង​ទិញស្រូវនោះ​ ពេលនេះត្រូវរដ្ឋាភិបាល​អង់គ្លេសផ្តល់ទិដ្ឋការរយៈពេល​១០ឆ្នាំ​។

តាមការ​ចុះផ្សាយ​របស់សារព័ត៌មាន​BBC បានឲ្យដឹងថា រដ្ឋាភិបាល​អង់គ្លេសបានយល់​ព្រម​ផ្តល់​ទិដ្ឋការ​មិនមែនអន្តោប្រវេសន៍ឲ្យ​លោកស្រី យីងឡាក់ រយៈពេល​១០ឆ្នាំ អាចចេញ និង​ចូល​ប្រទេសនេះដោយសេរី។ ទិដ្ឋការនោះក៏បានកំណត់​ដែរថា រាល់​ការចាកចេញពីប្រទេសយ៉ាងហោចណាស់​ត្រឹម​៦ខែ ត្រូវត្រឡប់ចូលវិញម្តង។​

លោកស្រី យីងឡាក់ គឺជាប្អូនស្រី​ពៅ របស់លោក ថាក់ ស៊ីន ដែលលោកស្រី ត្រូវ​បាន​ពួកយោធា​ធ្វើរដ្ឋប្រហារទម្លាក់​កាលពីថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៤ បន្ទាប់មក​តុលាការ​កំពូលថៃកាត់ទោស​ឲ្យលោកស្រី ជាប់ពន្ធនាគារ​រយៈពេល​៥ឆ្នាំ ជុំវិញគម្រោងទិញស្រូវពី​កសិករ​ដែលរងការចោទ​ថា ធ្វើ​បាត់​បង់​ថវិការដ្ឋ។​

ប៉ុន្តែនៅថ្ងៃ​ទី២៤ខែសីហា​ឆ្នាំ​២០១៧ លោកស្រី គេចខ្លួន​ចេញពីប្រទេសទៅរស់នៅជាមួយ​បងប្រុស​ដែល​កំពុងរស់នៅ​ក្នុងស្ថាន​ភាព​គេចខ្លួន​ដូចគ្នាដែរនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ