រដ្ឋាភិបាល​គ្រោង​លែង​ត្រី​ជាង​១លាន​ក្បាល​ចូល​ក្នុង​កសិណ​ប្រាសាទ​អង្គរ​

កសិណប្រាសាទអង្គរវត្ត (រូបភាព៖ hangmeasdaily)

រដ្ឋាភិបាល​គ្រោង​ព្រលែង​ពូជ​ត្រី​កម្រ​ជាង​១លាន​ក្បាល​ ចូល​ក្នុង​កសិណ​ប្រាសាទអង្គរ ដើម្បី​អប​អរ​ទិវា​មច្ឆាជាតិ​លើក​ទី​១៦។​

យោងតាមការ​ចុះ​ផ្សាយរបស់ AKP ​ ក្នុងទិវានេះ​​ ពូជត្រីកម្រ អណ្តើក កន្ធាយ និង​បង្កង​ជាង ១លាន​ក្បាលនឹងត្រូវលែង​ចូល​ក្នុង​កសិណ​ទឹក​ជុំវិញប្រាសាទនេះ ដើម្បី​​រួម​ចំណែក​សម្អាតទឹកតាម​រយៈត្រីស៊ីស្លែ ឬសារ៉ាយ ដែលដុះនៅក្នុងផ្ទៃទឹក និងបង្កើនធនធានមច្ឆជាតិ​នៅកសិណ​ទឹក​អង្គរវត្ត​​នេះផងដែរ។

ទិវា​មច្ឆាជាតិលើក​ទី​១៦នេះ នឹង​ប្រព្រឹត្តិទៅ​នៅ​កសិណ​ប្រាសាទអង្គរវត្តនៅថ្ងៃ​ទី​១ កក្កដា ខាង​មុខ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ