លោក ​ហ៊ុន សែន លុប​ឈ្មោះឧត្តមសេនីយ៍​ម្នាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ​ក្រោយ​តុលាការ​បញ្ជា​​ឃុំ​ខ្លួន

រូបភាព៖ លោក ហូ ចំរើន និងភរិយា (បណ្ដាញសង្គម)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​ដក និង​លុប​ឈ្មោះ​ឧត្តម​សេនីយផ្កាយ​បីនៃ​ក្រសួង​ការ​ពារ​ជាតិ​ម្នាក់​ ចេញ​ពី​តំណែង បន្ទាប់​ពី​បាន​បាញ់​បោះសេរី​ និង​ត្រូវ​បាន​តុលាការ​បញ្ជារ​ឲ្យ​ឃុំ​ខ្លួន​កាល​ពី​ពាក់​កណ្តាលខែ​ឧសភានេះ។

​ក្នុង​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ២៣ ឧសភា ព្រះ​មហា​ក្សត្រ​បាន​សម្រេចតាម​ការបង្គំ​គាល់​របស់​លោក​ ហ៊ុន សែន ដោយ​ត្រាស់​បង្គាប់​បញ្ជប់​តំណែងលោក ហូ ចំរើន ចេញ​ពី​ទីប្រឹក្សា​ផ្ទាល់​លោក​ហ៊ុន សែន និងលុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យុទ្ធ​ពល​ខេម​រភូមិន្ទ​ផង​ដែរ។

ការ​សម្រេច​សុំការ​ត្រាស់​បង្គាប់​ពី​ព្រះមហា​ក្សត្រ​នេះ​គឺ​បន្ទាប់​ពី​លោក​ហូ ចំរើន ត្រូវ​បាន​តុលាការចោទ​ប្រកាន់ និង​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​​កា​លពី​ថ្ងៃ​ទី ១៩ ឧសភា​កន្លងមក ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​បាញ់​បោះសេរី​កាល​ពី​ថ្ងៃ​ទី ២១ មេសា ឆ្នាំ​២០១៨ នៅ​ភូមិ​គ្រិះ​របស់​លោកដែល​មាន​ទី​តាំង​នៅ​ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ