អាជ្ញាធរកម្ពុជាចាប់ខ្លួនជនជាតិអាមេរិកដែលរំលោភអនីតិជន

រូបភាព៖ នាយកដ្ឋាន​ស៊ើបអង្កេតនិងអនុវត្តន៍និតីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ

អាជ្ញាធរខេត្តសៀមរាបកាលពីម្សិលមិញ បាន​ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ដែលបានរំលោភសេពសន្ថវៈ លើកុមា​​រនៅ​ពេល​ដែល​គាត់រស់នៅសហរដ្ឋអាមេរិក។

លោក​ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន​ស៊ើបអង្កេតនិងអនុវត្តន៍និតីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានប្រាប់វីអូឌីថា ជនជាតិអាមេរិកនេះមានឈ្មោះថា ​Gilbert Michael Greenwood អាយុ៦៣​ឆ្នាំ បានគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ចអាមេរិក ហើយបានមករស់នៅកម្ពុជារយៈប្រហែលជាជិតកន្លះឆ្នាំ​មក​ហើយ។

បច្ចប្បន្នជនជាតិអាមេរិករូបនេះកំពុងស្ថិតនៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រង់ចាំប៉ូលីសអាមេរិកមកនាំខ្លួនទៅវិញ។ ការចាប់ខ្លួនជនជាតិអាមេរិក​នេះធ្វើ​ឡើងតាមសំណើររបស់​ភ្នាក់ភារសន្តិសុខការទូតសហរដ្ឋអាមេរិក​ប្រចាំប្រទេសកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ