រដ្ឋ​ប្រកាស​ប្រមូល​ពន្ធ​លើមធ្យោបាយ​ដឹក​ជញ្ជូនឆ្នាំ​២០១៨

​សេចក្តីប្រកាស​​ចុះ​ថ្ងៃ​ទី៣១ ឧសភា ឆ្នាំ​២០១៨ ពីការយកពន្ធលើមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសប្រមូល​ពន្ធផ្លូវ​សម្រាប់​ឆ្នាំ​២០១៨​ទៅ​លើ​មធ្យោបាយ​ដឹក​ជញ្ជូនទាំង​អស់​ចាប់​ពី​ថ្ងៃ​ទី​០១ មិថុនា។

ក្នុង​សេចក្តីប្រកាស​​ចុះ​ថ្ងៃ​ទី៣១ ឧសភា ឆ្នាំ​២០១៨ អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​បាន​ឲ្យ​ដឹងថាចាប់ពី​ថ្ងៃ​ទី​០១ មិថុនានេះ​ខ្លួន​នឹង​ចាប់​អនុវត្តការ​ប្រមូល​ពន្ធផ្លូវ​សម្រាប់​ឆ្នាំ​២០១៧​​ទៅ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ រហូត​ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៨​នេះ។

អគ្គនាយកដ្ឋាន​ពន្ធ​ដារ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ម្ចាស់​យានយន្ត​ទាំង​អស់​អាច​ទៅ​បង់​ពន្ធ​បាន​នៅតាម​សាខា​​ពន្ធ​ដារ​ខេត្ត ខណ្ឌ ​សាខាធនា​គារ​កាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគាវឌ្ឍនៈ ឬ​ធនាគារ​កម្ពុជា​សាធារណៈ ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ឬធនាគារ​ដែល​បាន​ចុះ​អនុស្សារៈ​យោគ​យល់​ជា​មួយ​ក្រសួងសេដ្ឋកិច្ច ដោយភ្ជាប់​មក​ជា​មួយ​ប័ណ្ណ​សម្គាល់​​បង់​ពន្ធ​សម្រាប់​ម្ចាស់​យាយន្ត​ដែល​មាន​ប័ណ្ណ។

ចំពោះ​អ្នក​ទើប​ប្រកាស​បង់​ពន្ធ​ ត្រូវភ្ជាប់​មក​ជា​មួយ​ ​ ប័ណ្ណសម្គាល់​យាន​​យន្ត ឬ​វិញ្ញា​បនបត្រត្រួតពិនិត្យ​លក្ខណៈបច្ចេក​ទេសយានយន្ត ឬ​បង្កាន់​ដៃ​បង់ពន្ធនាំចូល ឬ​លិខិត​បញ្ជាក់​ការ​ប្រើ​ប្រាស់​យានយន្ត​ដែល​ចេញ​ដោយ​ឃុំសង្កាត់(ចំពោះ​យាន​យន្ត​កែ​ច្នៃ​ក្នុង​ស្រុក) និង​អត្តសញ្ញាណប័ណ្ណ ឬលិខិត​ឆ្លង​ដែន ឬលិខិត​បញ្ជាក់​សំបុត្រ​កំណើត​របស់​ម្ចាស់​យានយន្ត និង​ត្រូវ​បំពេញនិង​ដាក់​លិខិត​បង់​ពន្ធ​ចំនួន​២សន្លឹកតាម​ទម្រង់​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ។

ចាប់ពីថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៩ អង្គ​ភាព​ពន្ធ​ដារ​នឹង​ចុះ​ត្រួតពិនិត្យ​ និងផាក​ពិន័យ​ចំពោះ​មធ្យោបាយដឹក​ជញ្ជូន និង​យាន​ជំនិះទាំងឡាយ​ដែល​មិន​បាន​បង់ពន្ធតាម​ការ​កំណត់​នៃច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ