បន្ទុះ​ភ្នំ​ភ្លើង​នៅ​ហ្កាតេម៉ាឡា អ្នក​ស្លាប់​កើន​ឡើង​ដល់​៦២​នាក់

ភ្នំភ្លើង Fuego ប្រហែល 40 គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីរបស់ប្រទេសហ្គាតេម៉ាឡាបានផ្ទុះនៅថ្ងៃទី 3 ខែមិថុនា (រូបភាព៖ BBC)

ក្រុម​ទាហាន​កំពុងជួយ​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ ដើម្បី​ស្វែង​រក​មនុស្ស​បាត់​ខ្លួន បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ដ៏​គួរ​ឲ្យ​តក់​ស្លុត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ នៅ​ក្នុង​ប្រទេស​ហ្កាតេម៉ាឡា នៅ​ពេល​កំអ៊ែរ​ភ្នំ​ភ្លើង និង​ថ្ម​ដុំ​ពោរ​ពេញ​ដោយ​កម្ដៅ បាន​វាយ​ប្រហារ​បំផ្លាញ​ភូមិឋាន​អ្នកស្រុក។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​អង់គ្លេស BBC។

BBC បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​ហ្កាតេម៉ាឡេ​ចុះ​ផ្សាយ​ថា តួលេខ​អ្នក​ស្លាប់​ពី​មហន្តរាយ​នៃ​បន្ទុះ​ភ្នំ​ភ្លើង​ហ៊្វូហ្កូ បានកើន​ឡើង​ដល់ ៦២​នាក់​ហើយ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​ទៀត កំពុង​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន។

ក្រុម​អ្នក​ជំនាញ​ភ្នំភ្លើង បាន​រាយការណ៍​ថា បន្ទុះ​ភ្នំ​ភ្លើង​បាន​ចប់​ហើយ បន្ទាប់​ពី​វា​បាន​ជះ​កំអ៊ែរ​រហូត​ដល់​កម្ពស់ ១០​គីឡូម៉ែត្រ​នោះ៕

លំហូរយ៉ាងឆាប់រហ័សបានបក់បោកទៅលើភូមិដែលសម្លាប់មនុស្សនៅក្នុងផ្ទះរបស់ពួកគេ។ មនុស្សរាប់រយនាក់បានរងរបួសហើយមនុស្សជាច្រើនបានបាត់ខ្លួន។ (រូបភាព៖ BBC)
សេវាសង្គ្រោះបន្ទាន់បានដំណើរការពេញមួយយប់បន្ទាប់ពីកំអែលភ្នំភ្លើងបានបុកអេលរ៉ូឌីសូនិងទីប្រជុំជនដទៃទៀតនៅលើចំណោតរបស់ហ្វ៊ូហ្គូ។ (រូបភាព៖ BBC)
ជម្រកបណ្តោះអាសន្នត្រូវបានបង្កើតឡើងសម្រាប់អ្នករស់រានមានជីវិតរួមមានមួយនៅទីក្រុង Escuintla ភាគខាងត្បូងទីក្រុងហ្គាតេម៉ាឡា។ (រូបភាព៖ BBC)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ