ការនាំអង្ករចេញរបស់កម្ពុជាទៅក្រៅប្រទេសរយៈពេល៥ខែនេះបានធ្លាក់ចុះ

អង្ករ សែនពិដោរ

របាយការណ៍រដ្ឋាភិបាល បាន​បង្ហាញ​ថា រយៈពេល ៥ ខែ ក្នុងឆ្នាំ ២០១៨ នេះ កម្ពុជា​​នាំ​ចេញ​អង្ករទៅ​កាន់​ទីផ្សារ​អន្តរជាតិ ចំនួន ២៤ម៉ឺនតោន ដោយចំនួននេះ ​បានថយចុះ៦.៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​ការ​បំបេញ​បែប​បទ​នៃ​ការ​នាំ​ចេញ​អង្ករ ​ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងមកនេះ​ថា ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន២៤០,២១៩តោន ថយចុះ៦.៨០%  បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួន២៥៧,៦៣៧តោន។

កាលពីឆ្នាំ២០១៤ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចាប់ពីឆ្នាំ២០១៥ទៅ កម្ពុជានឹងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ១ លានតោន ក្នុងមួយឆ្នាំ ប៉ុន្តែវិធានការនេះ ត្រូវបានបរាជ័យ ដោយ​ឆ្នាំ​២០១៥  កម្ពុជា​នាំ​ចេញ​អង្ករបាន ៥៣​ម៉ឺន​តោន  ​ ហើយឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជា​​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិបានចំនួនជាង៦៣ម៉ឺនតោនតែប៉ុណ្ណោះ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ