ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុនដែលនឹងធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CO.,LTD។ ក្រុមហ៊ុននេះមានគម្រោងសាងសង់ ប្រតិបត្តិការ និងធ្វើអាជីវកម្ម ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ។
យោងតាមប្រភពដដែល CAMBODIAN PPSHV EXPRESSWAY CO.,LTD មានទុនវិនិយោគប្រមាណ ១,៨៧ប៊ីលានដុល្លារអាមេរិក(១,៨៧ពាន់លានដុល្លារ) និងអាចបង្កើតការងារបាន ៩ ៥១៥កន្លែង។









