ក្រសួងប្រាប់​ពលរដ្ឋ​ឲ្យ​ផ្អាកធ្វើដំណើរតាមសមុទ្រដោយសារមានភ្លៀងច្រើន

រូបភាព៖ បណ្ដាញសង្គម

ក្រសួងធនធានទឹក និងឧតុនិយម បាន​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ ឲ្យផ្អាកធ្វើដំណើរតាមសមុទ្រជាបណ្តោះអាសន្ន​នៅ​សប្តាហ៍​នេះសិន ដោយសារមានភ្លៀងធ្លាក់ច្រើន និងខ្យល់ខ្លាំង។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្ត​បន្ទាប់ ដែល​នឹង​បណ្ដាល​ឲ្យ​មាន​ខ្យល់​បក់​បោក​ខ្លាំង និង​មាន​រលក​ខ្ពស់​ទៀតផង។

ក្រសួង​បាន​ឲ្យ​ដឹង​បន្ថែម​ថា រាជធានីខេត្តដទៃទៀតក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីមធ្យមទៅបង្គួរផងដែរ។

ជាមួយ​អាកាស​ធាតុ​បែប​នេះ ក្រសួង​បាន​​ប្រាប់​ទៅ​ប្រជា​ពលរដ្ឋ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះការធ្វើដំណើរ និងការនេសាទតាមសមុទ្រ ដោយថា គួរផ្អាកសកម្មភាពជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី​១៨ ដល់ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៨នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ