កម្ពុជា​-ថៃ ឯក​ភាព​បញ្ចប់យុទ្ធនាការ​ផ្តល់​ភាពស្របច្បាប់​ដល់ពលករខ្មែរ​​នៅដើម​ខែ​ក្រោយ

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយ អាឌុល សាំងស៉ីងកែវ​ រដ្ឋមន្ត្រីក្រសួងការងារថៃ អំពីវឌ្ឍនភាពនៃការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា​ដែលកំពុងស្នាក់នៅ​ និងធ្វើការនៅប្រទេសថៃ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការងារថៃ​ (រូបភាព៖ ហ្វេសប៊ុក ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ក្រសួង​ការ​ងារ​​នឹង​បញ្ចប់យុទ្ធនាការ​ផ្ដល់ភាពស្របច្បាប់​ដល់​ពល​ករ​ខ្មែរដែល​ទៅ​ធ្វើ​ការ​នៅប្រទេស​ថៃនៅ​ដើម​ខែ​ក្រោយនេះ​។

សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១៨ មិថុនា  របស់គណកម្ម​ការផ្តល់ភាពស្របច្បាប់​ដល់​ពលករ​កម្ពុជា ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការ​នៅប្រទេស​ថៃ ឲ្យ​ដឹងថាកម្ពុជានិងថៃ កំពុងសហការគ្នាផ្ដល់ភាពស្របច្បាប់ដល់ពលករកម្មខ្មែរដែល​​ធ្វើ​ការ​នៅប្រទេស​ថៃឲ្យបានរួចរាល់ចាប់ពីថ្ងៃទី១ ខែ  កក្កដាតទៅ។

​យោងតាមសេចក្តីជូនដំណឹងដដែល ប្រទេសទាំងពីរបានផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែល​កំពុងធ្វើការនៅប្រទេសថៃបានចំនួន១លាន​៧ម៉ឺននាក់ ​ ហើយ​នៅ​សល់ពលករតែ​ជាង​១ម៉ឺន​នាក់​ទៀ​ត​ប៉ុណ្ណោះដែល​មិន​ទាន់​បាន​ផ្តល់​ភាព​ស្រប​ច្បាប់ ។

យុទ្ធនាការ​ផ្តល់​ភាពស្រប​ច្បាប់ដល់​ពល​ករ​ខ្មែរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កក្ក​ដា​ឆ្នាំ​មុន បន្ទាប់​ពី​រដ្ឋាភិបាល​យោធាថៃ ​ចាប់​បញ្ជូន​ពល​ករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការខុស​ច្បាប់​​​យ៉ាង​ច្រើ​នគំហុកឲ្យ​ត្រលប់​មក​​កម្ពុជា​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ