ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួ បានចុះផ្សាយយ៉ាងខ្លីថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយនៅថ្ងៃនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទតែមួយគត់របស់ខ្លួន។
ចំណែកឯទូរទស្សន៍ជប៉ុន NHK បានចុះផ្សាយផងដែរថា យន្តហោះមួយគ្រឿង Ilyushin-62 មានស្លាកសញ្ញាទង់ជាតិកូរ៉េខាងជើង បានចុះចតនៅព្រលានយន្តហោះមួយនៅទីក្រុងប៉េកាំងនៅព្រឹកថ្ងៃនេះ។
សារព័ត៌មានជប៉ុនមួយនេះ បានចុះផ្សាយបន្តថា ប្រមុខដឹកនាំកូរ៉េខាងជើង ត្រូវបានគេគិតថា ស្ថិតនៅលើយន្តហោះមួយគ្រឿងនោះ ដូចដែលលោកធ្លាប់ប្រើយន្តហោះនោះកាលពីពេលមុន។
បើតាម NHK សន្តិសុខសុវត្ថិភាព ត្រូវបានរឹតបន្តឹងនៅឯព្រលានយន្តហោះនោះ៕
