នា​យ​ក​​រ​ដ្ឋ​​មន្ត្រី​​រំ​​ឭក​​មន្ត្រីឲ្យចូលរួម​ជំ​​រុ​ញ​​​​ប្រ​​ជា​​ធិ​​ប​​​តេ​យ្យ​ឲ្យបានពេញ​លេញ​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១,៧ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតាកែវ ព្រឹកថ្ងៃទី ២០ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកមន្ត្រីជាថ្មីទៀត ឲ្យចូលរួមជំរុញ ប្រជា​ធិប​តេ​​​​យ្យ​ពេ​ញលេ​ញ​មួ​យនៅ​កម្ពុ​ជា​​ ខណៈ​បក្ស​​ប្រ​ឆាំ​​ងធំមួយត្រូវបានតុលាការប្រកាសរំលាយចោល និងគ្មានឈ្មោះប្រកួតការ​បោះឆ្នោតនៅអា​​​​ណត្តិថ្មីនេះ។

គណបក្សសង្គ្រោះជាតិដែលមានអាសនៈក្នុងរដ្ឋសភា និងឃុំ សង្កាត់ប្រហាក់ប្រហែលគណបក្សកាន់អំណាចដែរនោះ  ត្រូវបា​ន​តុ​​​​​​លាការកំពូលប្រកាសរំលាយ កាលពីចុងឆ្នាំ​មុន ​តាម​​បណ្តឹងរបស់រដ្ឋាភិបាល។

ការរំលាយនេះ​ ធ្វើឲ្យគណបក្សប្រឆាំងធំមួយនេះ គ្មានឈ្មោះចូលរួមប្រកួ​តការបោះ​ឆ្នោ​​ត​​ជ្រើ​​សតាំ​ង​តំ​​​​ណា​​​​ង​​រាស្ត្រនីតិកា​ល​ទី​៦​ ដែល​គ្រោងធ្វើនៅថ្ងៃទី២​៩​ខែ​កក្ក​​ដាខាងមុខនេះបាន។ ប៉ុន្តែមានគណបក្ស​២០ ​បាន​ចុះឈ្មោះចូលរួមប្រកួតប្រជែង។

លោក ហ៊ុន សែន ក្នុងពិធី​ជួបកម្មករ នៅខេត្តតាកែវ នាថ្ងៃពុធនេះ បានរំឭក​ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់ឱកាស​ស្មើ​ៗ​​គ្នា ដ​ល់​គ​ណ​​បក្ស​នយោបាយ ដែលពួកគេបានចុះឈ្មោះចូលរួមប្រកួតការបោះឆ្នោត ទាំងការលើកស្លាកគណបក្ស ទាំង​ការធ្វើ​ស​​ក​​​ម្ម​ភា​​ព​នយោបាយ ដោ​​​យ​ថាទីណាគណបក្សប្រជាជនលើកស្លាកបាន គណបក្សដទៃ​ក៏អា​ច​លើ​កបា​ន​ដែរ មិនត្រូវរើ​សអើង​​ឡើយ។

ឧទារហរណ៍ថា បើគេជួបជុំនៅកន្លែងណាមួយ បើគេជួបជុំនៅផ្ទះសកម្មជនរបស់គេ អាហ្នឹង​គេគ្រា​ន់តែជូនដំ​ណឹ​ងម​ក​ទេ ប៉ុន្តែ​​គេជួបជុំនៅទីសាធារណៈ គេត្រូវធ្វើការសុំច្បាប់យ៉ាងណានោះ ត្រូវសម្រួលដោះស្រាយបញ្ហានេះឲ្យគេ ដើម្បីធ្វើឲ្យប្រ​ទេស​យើ​​ង​​​ក្លា​យ​ជាប្រទេស[ប្រកាន់]ប្រជាធិបតេយ្យពេញលេញ ហើយឆ្លុះបញ្ចាំងអំពីឆន្ទះ របស់ប្រជាជនៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សមួយ ចូលរួមបោះឆ្នោតដែរនោះ  លោ​ក សាម អ៊ីន សា​រទរ ​​ការក្រើនរំឭកនេះ។ ប៉ុន្តែលោកថា អាជ្ញាធរគួរតែធ្វើកិច្ចការនេះតាំងពីដើមរៀងមក ​​​​មិ​​នចាំ​បាច់​នាយ​ករដ្ឋ​មន្ត្រី​ក្រើន​រំឭកនោះទេ ដោ​​យ​​ថា អាជ្ញាធរ ជាស្ថាប័នអព្យាក្រិត្យមិនប្រកាន់និន្នាការនយោបាយ។

ប៉ុន្តែ លោក សាម អ៊ីន ជំរុញថា បើរដ្ឋាភិបាលចង់ស្តារលទ្ធិប្រជាធិបតេយ្យពិតប្រាកដមែននោះ រដ្ឋាភិបាលគួរ​តែឈប់​ដាក់សម្ពា​ធ ​ក្រុ​​​មអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

លោកថា៖«ខ្ញុំ ចង់អំពាវនាវដល់លោកនាយករដ្ឋមន្ត្រីផងដែរ បើលោកចង់ស្តារ ឬជំរុញលទ្ធិប្រជាធិបតេយ្យឲ្យបានកាន់តែល្អ ទី១​ សុំឲ្យលោកបើកសិទ្ធិសេរីភាពដល់អង្គការសង្គមស៊ីវិល ឲ្យធំជាងមុន និងសិទ្ធិសេរីភាព របស់អ្នកសារព័ត៌មាន ដូចជាវិទ្យុ VOD វិទ្យុអា​​ស៊ីសេរី ជាដើមហ្នឹង គួរតែមានលទ្ធភាពផ្សាយបន្តទៅស្ថានីយវិទ្យុផ្សេងៗទៀត ដើម្បីជាផ្នែកមួយផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋឲ្យទទួបានព័ត៌មានពេញលេញ អាហ្នឹងហើយជាផ្នែកមួយជំរុញលទ្ធិប្រជាធិបតេយ្យ»

ប៉ុន្តែអតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញផ្សេងពីសារ របស់នាយករដ្ឋមន្ត្រី។

ខ្ញុំ ជំរាបដោយខ្លីថា ទោះបីមា​នការសម្រួលយ៉ាងម៉េចក៏ដោយ រៀបចំយ៉ាងម៉េចក៏ដោយ ជំរុញយ៉ាងម៉េចក៏ដោយ ក៏ប្រជាធិ​បតេយ្យវាបា​នថយ​ក្រោយហើយ ព្រោះបានសម្លាប់ឆន្ទៈប្រជាពលរដ្ឋជាង៣លាននាក់ ដែលគាំទ្រគណ​បក្សមួយដែលគេ​ពេញចិត្តរ​បស់ពួកគេ។ ដូច​នេះ​​វាមិន​អាចត្រឡប់មករកប្រជាធិបតេយ្យពិតប្រាកដបានទេ

អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី ប្រាប់VOD កាលពីសប្តាហ៍មុនថា របត់នយោបាយបច្ចុបប្បន្ន ហាក់បាន​ដើរចេ​ញ​ពី​​គន្លងប្រជាធិបតេយ្យ តាមរយៈធ្វើច្បាប់រំលោភឆន្ទះពលរដ្ឋជាងបីលាននាក់ ​ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង និ​​ង​បា​នព្រមានថា បើគ្មានអ្វីប្រែប្រួលទេ រដ្ឋាភិបាលថ្មី អាចប្រឈមនឹងជម្លោះផ្ទៃក្នុងផង ជម្លោះការទូតជាមួ​យសហ​គមន៍អ​ន្ត​រជា​​តិផងដែរ ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងថា ការក្រើនរំឭកមន្ត្រីបែបនេះ ថាបានជួយជំរុ​ញដំណើ​រកា​​​រ​បោះ​ឆ្នោ​ឲ្យដំ​ណើ​រ​កា​រទៅ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ អាចទទួលយកបានទាំងអស់គ្នា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ