នៅក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើក១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃនេះ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនចំនួន៦៤គីឡូក្រាម ដែលបានបង្ក្រាបកន្លងមក ក្នុងនោះសំណុំរឿងព្រហ្មទណ្ឌចំនួន០៩ របស់សាលាដំបូងរាជធានីភ្នំពេញដែលមានគ្រឿងញៀនសរុប៦៣គីឡូក្រាម និងសំណុំរឿងព្រហ្មទណ្ឌចំនួន១១០ របស់សាលាដំបូងខេត្តកណ្តាលដែលមានគ្រឿងញៀនសរុប ៤៣២ក្រាម។
លោក កែ គឹមយ៉ាន បានមានប្រសាសន៍ថា ចំនួនការជួញដូរនិងការប្រើបា្រស់គ្រឿងញៀនមានការថយចុះនៅពេលដែលរដ្ឋាភិបាលដាក់ចេញគោលនយោបាយប្រយុទ្ធប្រឆំាងគ្រឿងញៀននាដើមឆ្នាំ២០១៧ ហើយរដ្ឋាភិបាលបានលើទឹកចិត្តដល់កងកម្លំាងដែលបានបង្ក្រាប ដោយផ្តល់ប្រាក់លើទឹកចិត្ត។
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
សូមបបញ្ជាក់ថា ០៥ខែ ដើមឆ្នាំ២០១៨ នេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសដែលពាក់ព័ន្ធគ្រឿងញៀនចំនួន ២៨៧០ ករណី ចាប់ខ្លួនជនសង្ស័យបានចំនួន ៥៧០២នាក់ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទ ចំនួន៩៣គីឡូក្រាម។