ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២១មិថុនា ដែលវីអូឌីទើបទទួលបាន និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថារហូតមកទល់ ពេលនេះ ម្ចាស់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ នៅមិនទាន់បានអនុវត្តតាមសេចក្តីសម្រេចកាលពីឆ្នាំ២០១២និង២០១៧ ដែលតម្រូវឲ្យក្រុមហ៊ុនទាំងនោះ ធ្វើការបញ្ឈប់ដំណើរការស៊ីមកាតទូរស័ព្ទចល័តទាំងឡាយណា ដែលគ្មានអត្តសញ្ញាណស្តីពីអ្នកប្រើប្រាស់ និងបង្កាប់ឲ្យអ្នកប្រើប្រាស់បំពេញបែបបទ ដើម្បីបញ្ជាក់អត្តសញ្ញាណ។
សេចក្តីជូនដំណឹងចុះថ្ងៃទី២១មិថុនា ពីនិយ័តករទូរគមនាគមន៍កម្ពុជា
អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាលោក អ៊ឹម វុត្ថា មានប្រសាសន៍បន្ទាប់ពីផុតឱសាននាវាទនេះ ក្រុមអធិការកិច្ចនៃក្រសួងទូរគមនាគមន៍ និងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ និងចុះពិនិត្យផ្ទាល់ទៅលើក្រុមហ៊ុនទូរស័ព្ទទាំងអស់ ដោយលោកថាប្រសិនជាក្រុមការងាររបស់ក្រសួងរកឃើញថាក្រុមហ៊ុនទាំងនោះនៅតែបន្តឲ្យលេខដែលគ្មានអត្តសញ្ញាណអាចបន្តទៀតនោះ ក្រុមហ៊ុនទាំងនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាលោក អ៊ឹម វុត្ថា
ការសម្រេចចុងក្រោយរបស់និយ័តករទូរគមនាគមន៍កម្ពុជានៅពេលនេះ គឺបន្ទាប់ពីសារាចរណែនាំស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្ម និងប្រើប្រាស់សេវាទូរគមនាគមន៍ចុះថ្ងៃទី២៨កុម្ភៈឆ្នាំ២០១២ និងថ្ងៃទី១១កញ្ញាឆ្នាំ២០១៧ ដែលកំណត់ឲ្យម្ចាស់ក្រុមហ៊ុនទូរស័ព្ទទាំងអស់ធ្វើការលុបចោល និងទាក់ទង់ឲ្យអ្នកប្រើប្រាស់មកបំពេញបែបបទបញ្ជាក់ មិនត្រូវបានក្រុមហ៊ុនអនុវត្តន៍មានប្រសិទ្ធភាព៕