រដ្ឋ​មន្ត្រី​អប់រំ​ប្ដេជ្ញា​រក្សា​ការ​រឹត​បន្តឹង​លើ​ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​ដូច​ឆ្នាំ​មុនៗ

កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ ​ដែល​ប្រព្រឹត្ត​ទៅ​នា​រសៀល​​ថ្ងៃ​ចន្ទ ទី០២ កក្កដា ២០១៨

រដ្ឋ​មន្ត្រី​ក្រសួ​ង​អប់រំ លោក ហង់ជួន ណារ៉ុន បាន​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​នឹង​នៅ​តែ​បន្ត​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​ដូច​ឆ្នាំ​មុន​ៗ​ដដែល ខណៈ​ដែល​ចំនួន​សិស្ស​ត្រូវ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ កើន​ឡើង​លើស​ពី​ឆ្នាំ​មុន​ដល់​ទៅ​ជាង ១​ម៉ឺន​នាក់។

រដ្ឋ​មន្ត្រី​អប់រំ​រូប​នេះ បាន​បង្ហាញ​ជំហរ​នៃ​ការ​រឹត​បន្តឹង​លើ​ការ​ប្រឡង​បាក់ឌុប​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​នៅ​ថ្ងៃ​នេះ។

[…] ជាពិសេសការប្រឡងនេះ គឺរក្សានៅស្តង់ដាដូចមុនៗ ដើម្បីធានាបានថាប្រព័ន្ធអប់រំរបស់កម្ពុជាមានគុណភាពល្អ ហើយបណ្តុះបណ្តាលនៅធនធាន​មនុស្សឲ្យមានប្រសិទ្ធិភាព

រដ្ឋ​មន្ត្រី​ក្រសួ​ង​អប់រំ លោក ហង់ជួន ណារ៉ុន

ខណៈ​ដែល​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២០ដល់​ថ្ងៃ​ទី​២១ ខែ​សីហា​ខាង​មុខ​នោះ រដ្ឋមន្រ្តីក្រសួងអប់រំ បានឲ្យដឹងថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួនជាង ១សែន​នាក់ ដែលដាក់ពាក្យប្រឡង ដែលចំនួននេះកើនឡើងលើសឆ្នាំមុនជាង ១ម៉ឺននាក់។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ពិន្ទុពេញគឺ៥០០ពិន្ទុ ពិន្ទុត្រឹមមួយជាប់គឺ២៣៧ពិន្ទុដដែល បេក្ខជនណាដែល​ទទួលបានពិន្ទុ៩០%នៃពិន្ទុសរុបនឹងទទួលបាននិទ្ទេស A ហើយ៨០%នៃពិន្ទុសរុប ទទួលបាន​និទ្ទេស B ហើយ៧០%នៃសរុបទទួលបាននិទ្ទេស C ៦០%នៃសរុបទទួលបាននិទ្ទេស D ៥០%នៃសរុបទទួលបាននិទ្ទេស E ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ