ព័ត៌មានបឋមឲ្យដឹងថា បាក់ទំនប់វារីអគ្គិសនីនៅក្នុងខេត្ត Attapu នៅក្នុងខេត្តភាគអាគ្នេយ៍នៃប្រទេសឡាវបណ្តាលឲ្យលិចភូមិចំនួន៦ ហើយជាច្រើននាក់ស្លាប់ និងមនុស្សរាប់រយនាក់ទៀតបាត់ខ្លួន។
តាមទីភ្នាក់ងារព័ត៌មានLaos News បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃចន្ទ ហើយពេលនេះ សមត្ថកិច្ចមិនទាន់រកឃើញចំនួនជាក់លាក់ទេគ្រាន់តែដឹងថា ភូមិចំនួន៦បានលិច ហើយអ្នកបាត់ខ្លួនរាប់រយនាក់ ខណៈសាកសពរកឃើញជាបន្តបន្ទាប់។
របាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ពេលនេះចំនួនពលរដ្ឋដែលមិនមានផ្ទះស្នាក់នៅដោយសារបាក់ទំនប់នេះមានចំនួន៦ ៦០០នាក់។
នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានប្រកាសលុបចោលការប្រជុំការងារជាមួយមន្ត្រីរដ្ឋាភិបាលនៅថ្ងៃនេះ ហើយលោកធ្វើដំណើរទៅកាន់តំបន់ដែលកំពុងរងគ្រោះ។
ទំនប់វារីអគ្គិសនីនេះ មានឈ្មោះ Xe Pien-Xe Namnoy បច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងដំណើរការសាងសង់នៅឡើយ។









