មនុស្សស្លាប់​៧៧នាក់ និងរបួសជាង៣០០០០នាក់​នៅ​ជប៉ុនដោយសារកម្តៅ

សីតុណ្ហភាពកើនឡើងខ្លាំងក្នុងសប្ដាហ៍នេះ នៅប្រទេសជប៉ុន (រូបភាព៖ AFP / japantimes.co.jp)

​យោងទៅ​តាម​វេប​សាយ ​KYODO NEWS ដែលបានចេញ​ផ្សាយ​កាលពី​ម្សិលមិញ​នេះបានអោយ​ដឹង​ថា​ ក្រោយពី​គ្រោះទឹកជំនន់ដែល​បាន​កើត​ឡើងកាលពី​ប៉ុន្មានសប្តាហ៍មុន ​ប្រទេស​ជប៉ុនកំពុងទទួល​រង​កម្តៅ​ក្តៅខ្លាំងដែល​បង្ករ​ឲ្យមាន​មនុស្សស្លាប់យ៉ាងតិច​ណាស់៧៧​នាក់​ និង​ជាង​៣០០០០នាក់​ទៀតត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ

ប្រទេសជប៉ុន​បាន​ប្រកាស​ថាវាជា​គ្រោះធម្មជាតិ ព្រោះកម្តៅបាន​ឡើង​ដល់​៤០​អង្សារ​នៅ​ទីក្រុងតូក្យូ និង​៤១អង្សារនៅខេត្តគូម៉ាកាយ៉ា(Kumagaya)ដែល​ជាកម្តៅ​ខ្ពស់​បំផុតក្នុង​ប្រវត្តិសាស្រ្ត​ជប៉ុន។ ការឡើង​កម្តៅ​នេះ​បាន​ធ្វើ​អោយ​ប្រទេ​សជប៉ុន​លុបចោល​នូ​វ​កម្មវិធីកីឡា និង​កម្មវិធីខាង​ក្រៅ​ផ្សេងទៀត​ដែល​មានទាំង​កម្មវិធី​បុណ្យជាតិ​របស់​ខ្លួន​ផងដែរ

យោង​តាមវេប​សាយBBC បានសរសេរដែរថាក្នុង​ចំណោម​អ្នក​ដែល​ស្លាប់ដោយសារកម្តៅនេះភាគ​ច្រើនជាមនុស្ស​ចាស់ ហើយ​ធ្វើឲ្យសាលារៀនជា​ច្រើន​នឹង​ត្រូវពន្យារពេល​វិសមកាល​រដូវ​ក្តៅ​របស់​ខ្លួនដើម្បី​ការពារសុវត្ថិភាពរបស់ខ្លួន។

ដើម្បីការពារខ្លួនពី​កម្តៅ ប្រជាជន​មួយចំនួន​ធំ​បាន​នាំគ្នាស្លៀកពាក់ជិតៗ ដើរបាំងឆ័ត្រ ដាក់កូនកង្ហារតាមខ្លួននៅពេលចេញទៅ​ក្រៅ ហើយមាន​ប្រជាជននៅ​ទី​ក្រុង​ខ្លះបាន​នាំ​គ្នា​បាចទឹក​តាម​ផ្លូវ​ដើរសាធារណៈនិង​ទីកន្លែង​ផ្សេងៗទៀតដើម្បីកាត់​បន្ថយកម្តៅរបស់វាផងដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ