បុរសម្នាក់ប៉ងគប់គ្រាប់បែកធ្វើដោយដៃ ចូលស្ថានទូតអាមេរិចនៅទីក្រុងប៉េកាំង

ក្រុមមន្រ្តីនិងបុគ្គលិកសន្តិសុខកំពុងឈរនៅក្បែរកន្លែងផ្ទុះមួយនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ទី ២៦ កក្កដា ២០១៨ (រូបថត: AP / scmp.com/)

មានការផ្ទុះគ្រាប់បែកមួយនៅមុខស្ថានទូតអាមេរិចក្នុងទីក្រុង​ ប៉េកាំង​​ ប្រទេសចិន កាលពីរសៀលនេះ​​​​ ប៉ុន្តែមិនមាន​អ្នកស្លាប់ឬរបួសនោះទេ។​

បើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃនេះបានអោយដឹងថា ជនសង្ស័យដែលជាអ្នកបំផ្ទុះគ្រាប់បែកនោះ មានឈ្មោះថា Jiang​ អាយុ២៦ឆ្នាំ មកពីម៉ុងហ្គោលីខាងក្នុង ហើយជនសង្ស័យនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យហើយនិងកំពុងធ្វើការស៊ើបអង្កេត។

វេបសាយសារព័ត៌មាន Mirror របស់អង់គ្លេសបានអោយដឹងថា បុរ​សនោះបម្រុងបោះគ្រាប់​បែកដែលធ្វើ​ដោយដៃ​ចូល​ក្នុងស្ថាន​ទូត​ក៏​ប៉ុន្តែ​វាបានផ្ទុះនៅទីសាធារណៈមុនពេលដែលគាត់គប់ចូលទៅក្នុងរបង។ ភ្នាក់ងារ​ទិដ្ឋាការម្នាក់​ប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យព្យាយាមអោយមានការយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធ្ិមនុស្ស។

ស្ថានទូតបានបញ្ជាក់ថាគ្មានក្រុមការងារណាមួយរបួស ក្រៅពីជនសង្ស័យនោះឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ