មនុស្សជាង៣០នាក់ស្លាប់ក្នុង​ហេតុកាណ៍បំផ្ទុះគ្រាប់បែប​អត្ត​ឃាត​​នៅប៉ាគីស្ថាន​

ហេតុការណ៍​គ្រាប់​បែក​អត្តឃាតទៅ​លើស្ថានីយ៍ប៉ូលីសដែលការពារក្បែរ​ការិយាល័យបោះឆ្នោតមួយកន្លែងនាទីក្រុងគ្វឺតា​ភាគពាយព្យ​ប្រទេសប៉ាគីស្ថាន ថ្ងៃទី ២៥ កក្កដា ២០១៨ (រូបភាព៖ aljazeera.com)

មនុស្ស៣១នាក់​ស្លាប់ និង​៤០​រង​របួស ក្នុង​ហេតុការណ៍​គ្រាប់​បែក​អត្តឃាតទៅ​លើស្ថានីយ៍ប៉ូលីសដែលការពារក្បែរ​ការិយាល័យបោះឆ្នោតមួយកន្លែងនាទីក្រុងគ្វឺតា​ភាគពាយព្យ​ប្រទេសប៉ាគីស្ថានកាលពីម្សិលមិញ​​​។

សារព័ត៌មាន​ BBC របស់អង់គ្លេស​ចេញផ្សាយនៅថ្ងៃនេះបានអោយ​ដឹងថា ពួកក្រុមឧទ្ទាម ISIS​ បានចេញមុខ​អះអាង​នៅលើ​គេហទំព័រពត៌មាន​របស់​ខ្លួន​ថា​ពួកគេជានៅពីក្រោយខ្នងរឿងនេះ។​

យោងតាម​សារព័ត៌ BBC ដដែល​ ប៉ូលិសនិងកងកម្លាំងយោធាប៉ាគីស្ថាន​ប្រមាណ៨ម៉ឺននាក់ត្រូវបានគេដាក់ពង្រាយនៅតាម​ការិយាល័យបោះឆ្នោតទាំង​ ៨៥០០០កន្លែងនៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពការបោះឆ្នោត។

នេះមិនមែនជាហេតុការណ៍បំផ្ទុះគ្រាប់បែក​អត្តឃាតជាលើកទី១ទេ។ បើតាម​ការចុះផ្សាយ​របស់សារព័ត៌មាន​ Al Jazeera ក្នុងកំឡុងពេល​ឃោសនាបោះឆ្នោតប៉ុន្មាន​សប្តាហ៍​នេះ ជនជាតិប៉ាគីស្ថានជិត២០០នាក់បានស្លាប់​ក្នុង​ការវាយប្រហារនានាដោយក្រុម​ភេវរក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ