គណបក្សប្រឆាំងប៉ាគីស្ថាន​ប្រកាស​ថាឈ្នះ​ឆ្នោត តែ​​បក្ស​កាន់អំណាចចោទថាមាន​ការ​ក្លែង​បន្លំ

អ្នកនយោបាយ Imran Khan ជាប្រធានប៉ាគីស្ថាន Tehreek-e-Insaf (PTI) នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតទូទៅនៅឯទីផ្សារមួយនៅការ៉ាជី (រូបភាព៖ Reuters)

លោក Imran Khan អតី​តកីឡាករ Cricket ដ៏​ល្បី​ល្បាញ​ម្នាក់​ បានប្រកាសម្សិលមិញ​នេះ​ថា គណបក្ស​លោក​បានឈ្នះ​ក្នុង​ការបោះ​ឆ្នោតជាតិ​ ទាំងដែលសន្លឹក​ឆ្នោតកំពុងតែរាប់​ ខណៈពេល​ការបោះឆ្នោត​ពោរពេញទៅ​ដោយអំពើហិង្សា និងការចោត​ប្រកាន់ថាលួច​បន្លំ។

យោងទៅ​តាម​សារព័ត៌មាន​ BBCចុះ​ផ្សាយ​ល្ងាចមិញបានសរសេរថា មក​ដល់ពេល​នេះ​សន្លឹក​ឆ្នោត​នៅ​មិន​ទាន់​រាប់អស់នៅ​ឡើយ​ទេ ប៉ុន្តែលទ្ធផល​ជា​បឋមបានឲ្យ​ដឹង​ថា គណបក្ស PDI របស់លោក Imran Khan កំពុង​នាំ​មុខ​បក្សដ៏ទៃ​ទៀត។

សារព័ត៌មាន BBCដដែលចុះផ្សាយ​ថា​ នៅក្នុងការរាប់សន្លឹកចុងក្រោយរបស់គណៈកម្មាធិការបោះឆ្នោតរបស់​ប៉ាគីស្ថាន គណបក្សរបស់លោក Imran ឈ្នះបាន១១៩កៅអីក្នុង​ចំណោមកៅអីធំៗចំនួន២៧២។

លោក Shahbaz Sharif មេដឹកនាំរបស់បក្ស​ប៉ាឡេស្ទីនមូស្លឹមលីកនី (PML-N) និងជាប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif បានសរសេរចោទប្រកាន់ទៅលើលោក Imran ករណីដែលមានការជ្រៀតជ្រែកខាងយោធានៅក្នុងការបោះឆ្នោតទូទៅ នៅ​លើគេហទំព័រធ្វីតធ័របស់លោក។

លោក Shahbaz បានបន្ថែមថា៖«យើងនឹងប្រើប្រាស់ជម្រើសនយោបាយនិងផ្លូវច្បាប់ទាំងអស់សម្រាប់ការដោះស្រាយបញ្ហាទាំងនេះ» ។

ចំណែកឯគណបក្សផ្សេងៗ​ទៀត​ក៏​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធ​ផល​បោះ​ឆ្នោត​នេះ​ផង​ដែរ។

រដ្ឋសភាជាតិរបស់ប៉ាគីស្ថានមានសមាជិកសរុប ៣៤២នាក់ក្នុងនោះ ២៧២ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត  ៧០កោអីទៀតសម្រាប់ស្រ្តីនិងជនជាតិភាគតិចសាសនា។

គួរបញ្ជាក់ដែរ​ថា​ មានអំ​ពើហិង្សា​គ្រប់ទី​កន្លែង​បាន​កើត​ឡើង ទាំង​ក្នុងកំឡុង​ពេលឃោសនាបោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ផ្ទាល់។ ជាក់ស្តែងនៅថ្ងៃ​បោះឆ្នោត ពីរថ្ងៃមុននេះ ​មានការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយដែល​ធ្វើឲ្យមនុស្សស្លាប់៣១នាក់ និ​ងរបួសជាង៣០នាក់ផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ