ថ្មីៗនេះប្រទេសចិនបានបដិសេធមិនឲ្យចាក់បញ្ចាំងរឿងតុក្កតាហូលីវូដ៏ល្បីល្បាញមួយឈ្មោះ Christopher Robin: Winnie the Pooh លោយមិនបានផ្តល់ហេតុផលជាក់លាក់ណាមួយ ប៉ុន្តែត្រូវបានគេជឿថាដោយសារលោកប្រធានាធិបតីចិនមិនចូលចិត្តការប្រៀបធៀបរវាងលោកទៅនឹងតុក្កតាខ្លាឃ្មុំនៅក្នុងរឿងនោះ។
តួអង្គ Winnie the Pooh ជាតួរអង្គមួយសម្រាប់ឲ្យប្រជាជននៅទូទាំងប្រទេសចិនចំអកដល់ប្រធានាធិបតីរបស់ខ្លួនលោកស៊ីជីនពីង ប៉ុន្តែលោកជីនពីងមិនបានគិតថាវាកំប្លែងដូចនោះទេ។
គួរបញ្ជាក់ឲ្យដឹងដែរថា រដ្ឋាភិបាលចិនបានរាំងខ្ទប់រូបភាពនៃតួអង្គខ្លាឃ្មុំ Pooh នៅលើបណ្តាញសង្គមផ្សេងៗដោយសារតែអ្នកសរសេរប្លុក និងអ្នកធ្វើរូបត្លុកកំប្លែង បានប្រៀបធៀបរូបរាងរបស់លោកប្រធានាធិនតីទៅនឹងរូបរាងរបស់ខ្លាឃ្មុំ Pooh នេះ។
យោងទៅតាមគេហទំព័រ The Guardian ហេតុផលមួយទៀតចំពោះការបដិសេធរខ្សែភាពយន្តនេះអាចមកពីអាជ្ញាធរប្រទេសចិនអនុញ្ញាតឱ្យចាក់ផ្សាយខ្សែភាពយន្តបរទេសតែ៣៤ប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលបែបនេះហើយ ធ្វើឱ្យភាពយន្តហូលីវូដ និងភាពយន្តមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោកត្រូវប្រកួតប្រជែងគ្នាសម្រាប់ចំនួនការអុញ្ញាតចំនួនភាពយន្តដ៏តិចតួចនេះ៕
