លោក​ ហ៊ុន សែន ប្រកាស​ពី​ជោគ​ជ័យ​នៃវិស័យ​ស្រូវ​អង្ករ

អង្ករ សែនពិដោរ

លោក​នាយក​រដ្ឋ​មន្ត្ រី​ហ៊ុន សែន ប្រកាស​ថា​កម្ពុជា​បាន​ទទួល​ជោគ​ជ័យច្រើន​លើ​ការ​ដាំ​ដុះ​ស្រូវ​អង្ករ តែ​ការ​​នាំ​អង្ករ​ចេញ​​ទៅ​កា​​ន់​​ទីផ្សារអន្តរជា​តិបាន​តិច​តួច ​។

ក្នុង​ពិធី​ជួប​ជា​មួយកម្ម​ករ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ កាលពីម្សិលមិញ ​លោកហ៊ុន សែន បាន​ប្រកាស​ថាក្នុង​មួយ​ឆ្នាំៗ​​ផលិត​ផល​ស្រូវ​របស់​កម្ពុជា​សម្រេច​បានលើ​ស​ពី​តម្រូវ​ការ​ក្នុង​ស្រុក​ជាង​៥លាន​តោន​ តែ​ការ​នាំ​ចេញ​បាន​តិច​តួច​ប៉ុណ្ណោះ​ដោយ​សារពុំ​សូវ​មាន​អ្នក​នាំ​​ចេញ ខណៈ​លោក​ថា​នឹង​ជំ​រុញ​ដោះស្រាយ​បញ្ហា​នេះ។

យើង​ទទួល​ជោគ​ជ័យ​ពីប្រទេស​ដែល​ខ្វះ​ខាត​ស្បៀង​ទៅ​ជា​ប្រទេស​ដែល​នៅសល់​ស្បៀងជាង​៥លាន​តោន​ តែ​យើង​នាំ​ចេញ​ដោយ​ការ​កិន​បាន​តិច​ណាស់ ដោយ​សារ​ល្បឿន​នាំ​ការ​ផលិត​របស់​ប្រជា​កសិករ​យើង​បាន​ទៅ​លឿនជាង​ការ​វិនិយោគក្នុង​វិស័យ​ការកែច្នៃ។ អញ្ចឹង​ឥឡូវ​យើង​ដាក់​លុយ​រាប់​រយ​លាន​ដុល្លារ​នៅតាម​ភូមិ​សាស្ត្រ​នានា ទៅ​លើ​រោង​ចក្រ​កិន កែ​ច្នៃ​អង្ករ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក​បញ្ជាក់​ថា​នាពេល​ខាង​មុខធនាគារ​ដែល​ផ្តល់​ការ​គាំទ្រ​ដល់​សហ​គ្រាស​ធុន​តូច​នឹង​មធ្យមដែល​មាន​ទឹក​ប្រាក់​បំរុងជាង​១០០លាន​ដុល្លារ​នឹង​បើក​​ផ្តល់​កម្ចី​ដល់​ពល​រដ្ឋ​ដើម្បីជំរុញ​វិស័យ​កសិកម្ម និង​ឧស្សាហកម្មឲ្យ​កាន់​តែ​ខ្លាំង​ក្លា។

ក្នុង​របាយការណ៍ចុះ​ថ្ងៃ​ទី ១ សីហា​ អំពីស្ថាន​ភាព​នៃការ​នាំចេញ​អង្ករ​ប្រចាំ​ខែ​កក្កដា​ឆ្នាំ​២០១៨ ​ ឲ្យ​ដឹងថាក្នុង​រយៈពេល​៧​ខែ​នៃ​ឆ្នាំ​២០១៨​នេះ​ការ​នាំ​ចេញ​អង្ករ​កម្ពុជាទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​មាន​ចំនួន​ ២៩៧ ០៨០តោនទាបជាងការ​នាំ​ចេញក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​មុន ៦,៣០ភាគ​រយ ខណៈ​ឆ្នាំ​២០១៧​ការ​នាំ​ចេញ​មាន​ចំនួន​ ៣១៣ ៩១៦ តោន។

អគ្គនាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​លោក​ហ៊ាន វណ្ណហន មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ថយ​ចុះ​នេះ ​បណ្តាល​មក​ពីកម្រិត​​សមត្ថភាព​នៃ​រោង​ម៉ាស៊ីន ដែល​តាម​ការ​សង្កេត​របស់​លោក​គឺ​ភាគច្រើន​អ្នក​នាំ​ចេញ​​គ្មាន​ឃ្លាំង​បម្រុង​ទុក​សម្រាប់​បម្រើ​​ឲ្យ​ការ​នាំ​ចេញ​នោះទេ ដែល​ធ្វើ​ឲ្យ​អង្ករ​ជា​ច្រើន​លាន​តោន​ត្រូវ​បាន​ប្រទេស​ជិត​ខាង​ចូល​មក​ទិញ​នឹង​នាំ​ទៅ​លក់​។

បច្ចប្បន្ន​កម្ពុជា​មាន​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ចំនួន​៧០​ក្រុម​ហ៊ុន ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​៦០​នៅ​លើ​ពិភព​លោក។  ក្នុង​ឆ្នាំ​២០១៧​កន្លងទៅកម្ពុជា​សម្រេច​នាំ​អង្ករ​ចេញ​បាន ៦៣,៥ ម៉ឺន​តោន កើនឡើង ១៧,៣​ភាគរយ ធៀប​នឹង ៥៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ