នាយករដ្ឋមន្រ្តី ប្រាប់​មន្ត្រីក្រោម​ឱវាទ​ឲ្យ​ដោះស្រាយសំណងឲ្យកម្មករដែ​លថៅកែស្លាប់ឲ្យបានឆាប់

កម្មករ-កម្មការិនី បិទផ្លូវទាមទារតវ៉ារឿងប្រាក់ឈ្នួល ជូលី អឹភើរឹល (JULEE APPREL) ស្ថិតក្នុងភូមិចំការឱឡឹកសង្កាត់កាកាប (រូបភាព៖ ហ្វេសប៊ុក CAM POST)

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ណែនាំ​ទៅមន្រ្តីរបស់លោក​ឲ្យ​ដោះស្រាយប្រាក់​ខែ​ឲ្យ​កម្មររោងចក្រ​មួយ​នៅខណ្ឌពោធិសែនជ័យ ដែលម្ចាស់បានចងកសម្លាប់ខ្លួន​កាលពីចុង​ខែកក្កដា។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកំពង់ស្ពឺកាលពីម្សិលមិញលោក ហ៊ុន សែន បាន​​​ប្រាប់ឲ្យក្រុមការងាររបស់លោកប្រញាប់ដោះស្រាយបញ្ចប់សំណង​​​ប្រាក់ឈ្នួលរបស់កម្មករដែលថៅកែជំពាក់ឲ្យបានឆាប់។ លោកថារដ្ឋាភិបាលជាអ្នកចេញជំនួសសិន​ ទើប​ដោះស្រាយជាមួយភរិយាម្ចាស់រោងចក្រនៅពេលក្រោយ។

រោងចក្រ ជូលី អឹភើរឹល (JULEE APPREL) មានកម្មករសរុប២៧០នាក់ និងមានថៅកែជាជនជាតិកូរ៉េខាងត្បូងបានចង់កសម្លាប់ខ្លួនក្រោយថ្ងៃបោះឆ្នោត ហើយថៅកែរោងចក្រនេះជំពាក់ប្រាក់ឈ្នួលកម្មករម្នាក់ចម្លោះពី២៥០ដុល្លារទៅ៣០០ដុល្លារ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ