ក្រសួងកសិកម្ម​ច្រាន​ចោល​ព័ត៌មាន​ថា តម្រូវ​ឲ្យ​ម្ចាស់​ចម្ការ​ទាំង​អស់​ចុះ​បញ្ជី​នៅ​ក្រសួង

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ លោក វេង សាខុន( រូប ពី ហ្វេសប៊ុក លោក វេង សាខុន)

ក្រសួងកសិកម្ម បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នានា ដែល​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​តម្រូវឲ្យ​ម្ចាស់​កសិដ្ឋាន​ដំណាំ​ឈើ​ហូប​ផ្លែ​ទាំង​អស់ ចុះ​បញ្ជី​នៅ​ក្រសួង។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះ​អាង​ថា ក្រសួង​មិន​តម្រូវ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​ទាំង​អស់ ត្រូវ​មក​ចុះ​បញ្ជី​នៅ​ក្រសួង​ទេ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួង​គ្រាន់​តែ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ ឬ​ម្ចាស់​កសិដ្ឋាន​ដំណាំ​ចេក ឲ្យ​មក​ចុះ​បញ្ជី​នៅ​ក្រសួង ប្រសិន​បើ​ពួកគេ​ចង់​នាំ​ចេញ​ផ្លែ​ចេក​ទៅ​កាន់​បរទេស។

ក្រសួង​បាន​បញ្ជាក់​ថា ការ​ដែល​តម្រូវ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ដំណាំ​ចេក ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​នោះ គឺ​ដើម្បី​វាយ​តម្លៃ​លើ​លក្ខណៈ​បច្ចេកទេស ការ​គ្រប់​គ្រង​ការ​ដាំ​ដុះ និង​ការ​វេច​ខ្ចប់ ឲ្យ​​ស្រប​តាម​ស្ដង់ដារ​សុវត្ថិភាព​​ចំណី​អាហារ សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ