ថវិកាជាតិសម្រាប់ចំណាយឆ្នាំ២០១៩ កើនឡើងជាង១០ភាគរយ

សេចក្តីព្រាងចំនួនថវិកាជាតិសម្រាប់ចំណាយនៅក្នុងឆ្នាំ២០១៩ មានការកើនឡើងជាង១០ភាគរយ បើប្រៀបធៀបថវិកាដែលបានចំណាយក្នុងឆ្នាំ២០១៨។

សារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ចេញផ្សាយកាលពីខែមិថុនាឲ្យដឹងថា ចំណាយសរុបនៃថវិកាគ្រោងស្មើនឹង ២៤,៤៧% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ចំនួននេះ កើនឡើង១០,៣ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨។

ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ រដ្ឋាភិបាលមានគម្រោងចំណាយជិត៦ពាន់លានដុល្លារ និងមានគម្រោងប្រមូលចំណូលឲ្យបានប្រមាណ៤,៤ពាន់លានដុល្លារអាមេរិក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ