ទឹកជំនន់នៅប្រទេសឥណ្ឌាសំលាប់មនុស្សជិត​១០០នាក់

ប្រជាជនត្រូវបានគេជួយសង្គ្រោះពីតំបន់រងគ្រោះដោយសារទឹកជំនន់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅ កូចៃ កាលពីថ្ងៃព្រហស្បតិ៍។ (រូបថត PTI)

មនុស្ស៩៧នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់និងបាក់ដី ដែលបង្កដោយភ្លៀងមូសុងនៅរដ្ឋ ឃឺរ៉ាឡា (Kerala) ភាគខាងជើងនៃប្រទេសឥណ្ឌា។

បើយោងទៅតាមទីភ្នាក់ងារសារពត៌មាន Express របស់អង់គ្លេសដែលចុះផ្សាយនៅថ្ងៃនេះបានអោយដឹងថា ទឹកជំនន់និងបាក់ដីនៅ ឃឺរ៉ាឡា បានសំលាប់មនុស្សចំនួន ៩៧នាក់ និង ៨៥០០០ នាក់ត្រូវបានគេជម្លៀស​។ អ្នក​ដែលស្លាប់ទាំងនោះ ត្រូវបានគេជឿថាបណ្តាលមកពីដីដែលបាក់សង្កត់។

តាមការចុះផ្សាយរបស់សារព័តមានក្នុងស្រុករបស់ឥណ្ឌា The Indian Express នៅថ្ងៃនេះបានអោយដឹងថាចំនួនអ្នក ស្លាប់នឹងបន្តកើនឡើងដោយសារ តែមានមនុស្សរាប់រយនាក់ជាប់គាំងនៅក្នុងតំបន់ដែលមានគ្រោះទឹកជំនន់នៅឡើយ ជាពិសេសគឺក្នុងនិងក្បែរតំបន់ Aluva និងតំបន់ Pathanamthitta Chengannur ព្រោះក្នុង រយៈពេល២៤ម៉ោងនេះ គេមិនអាចចូលទៅសង្គ្រោះបានទេ។

ប្រភពខាងលើបានបន្តថា ក្រុមអ្នកសង្គ្រោះបានរាយការណ៍ថាមិនអាចសង្គ្រោះប្រជាពលរដ្ឋទេ បើទោះបីជាគេទៅដល់ជិតផ្ទះរបស់អ្នករងគ្រោះទាំងនោះក៏ដោយ ដោយសារតែរបងផ្ទះធំពេក និង បរិមាណទឹកដែលហូរចូលក្នុងផ្ទះផងដែរ។  ក្រុមអ្នកសង្គ្រោះបាននិយាយថា អ្នករងគ្រោះដែលជាប់គាំងភាគច្រើនជ្រើសយកការនៅក្នុង​ផ្ទះដើម្បីមើលថែមនុស្ស ចាស់ឬអ្នកជំងឺ។​

សារព័ត៌មានដដែលបានបន្តថា នាយកដ្ឋានឧតុនិយមឥណ្ឌាបានបង្ហាញថា ទឹកជំនន់នេះនឹងស្រកបន្តិចនៅក្នុងពេល ៤៨ម៉ោងខាងមុខ នៅតំបន់ផ្សេងស្ថានភាពទឹកជំនន់បានប្រសើរហើយ ប៉ុន្តែតំបន់ ឃឺរ៉ាឡា ស្ថានភាពទឹកជំនន់នៅតែអាក្រក់។

បញ្ហាទឹកជំនន់នេះត្រូវបានគេប្រកាសអាសន្នចំនួន១៤សង្កាត់ក្នុងរដ្ឋ ឃឺរ៉ាឡា។ ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់តាំងពីការចាប់ផ្តើមរដូវវស្សា​នៅប្រទេសឥណ្ឌាឆ្នាំនេះឡើងដល់ ២៥៦នាក់ហើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ