ព័ត៌មានថ្មី៖ អតីតអ្នកយកព័ត៌មានអាស៊ីសេរីត្រូវដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃនេះ

អតីត​អ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ នៅឯសាលាឧទ្ធរណ៍ កាលពីពេលកន្លងទៅ (ខាន់ លក្ខិណា)

ភ្នំពេញ៖ អតីតអ្នករាយការព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវដោះលែងឲ្យ​នៅក្រៅឃុំ​បណ្តោះអាស​ន្ននៅ​ល្ងាច​ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ នេះបើតាមអ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់វីអូឌី នៅមុននេះបន្តិចថា តុលាការ​បាន​សម្រច​​ដោះលែង​​​អ្នក​ទាំងពីរឲ្យនៅក្រៅឃុំ នៅល្ងាចថ្ងៃអង្គារនេះ។

ការដោះលែងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នៅថ្ងៃនេះ គឺធ្វើឡើងតែមួយថ្ងៃក្រោយព្រះមហាក្សត្រសម្រេចលើកលែងទោស អ្នកស្រី ទេព វន្នី និង​សកម្មជនដីធ្លី៣រូបផ្សេងទៀត និងធ្វើឡើងមិនដល់មួយសប្តាហ៍នៃការដោះលែង លោក គឹម សុខ អ្នកវិភាគបញ្ហានយោបាយ និងសង្គម។

លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ