ចិនថា​ខ្លួនមិន​បាន​បង្ខំរាជាណាចក្រអឺស្វាទិនី​ ឲ្យបោះបង់​ចំណងការទូតជា​មួយ​តៃវ៉ាន់​ទេ

ប្រធានាធិបតី Tsai Ing-wen និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពី El Salvador បានបញ្ចប់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅតៃប៉ិតៃវ៉ាន់ថ្ងៃទី 21 ខែសីហាឆ្នាំ 2018 ។ REUTERS / Stringer

មន្រ្តីជាន់​ខ្ពស់​ចិនបាន​បដិសេធថាប្រទេសខ្លួនមិនបាន​គាបសង្កត់រាជាណាចក្រអឺស្វាទិនី (ដែលកាលពីមុនឈ្មោះថាស្វាស៊ីឡង់) ឲ្យបោះបង់ចំណង​ការទូតជាមួយតៃវ៉ាន់នោះទេ ព្រោះ​ថា​សហគមន៍អន្តរ​ជាតិ​គេទទួលស្គាល់​ហើយថា​មាន​ចិន​តែមួយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន​​លោកលូ ខាង​ បាន​ថ្លែងកាលពីម្សិលមិញ​ថា​ពិភពលោក​បាន​ដឹង​រួចមកហើយថា ​មានប្រទេសចិនតែមួយប៉ុណ្ណោះ ហើយ​ចិនត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើ​ការជាមួយប្រទេស​នានា​ដែល​ទទួល​ស្គាល់​គោលនយោ​បាយចិន​តែមួយ។

ម​ន្រ្តីក្រសួងការបរទេសចិន​រូបនេះបាន​បន្ត​ថា​ខ្លួន​ស្វាគមន៍ជានិច្ច​ចំពោះវត្តមាន​របស់​អឺស្វាទិនី​ក្នុងការ​ចូលរួម​ជាមួយគ្រួសារចិន​-អាព្រិចក្នុងពេល​ឆាប់ៗខាងមុខនេះ។​

ក្នុង​សន្និសីទសារព័ត៌មាន​កាលពីម្សិលមិញ ជំនួយការក្រសួងការបរទេសចិន​ លោកចិន  សៅតុង បានលើកឡើង​ថា​អឺស្វាទិនីមិនមាន​ទំនាក់​ទំនង​ជាមួយ​ចិនប៉េកាំងទេ។ លោក​ថា​ហេតុផលអ្វីនោះគឺ​គេបាន​ដឹង​គ្រប់គ្នាហើយ។

លោកបន្ថែម​ទៀតថា​ចិនសង្ឈឹម​ថា​មិនមានប្រជាជាតិ​អាព្រិ​ចណាមួយត្រូវបាន​ទុកចោលនៅពេល​ដែលកំពុង​​មាន​កិច្ចសហប្រតិបត្តិជាវិជ្ជមាន​រវាង​ចិន​និងអាព្រិចនោះទេ។ ការលើកឡើងរបស់​មន្រ្តី​ជាន់ខ្ពស់ចិន​​បែបនេះធ្វើឡើងមុនពេល​ដែល​ចិន​រៀប​ចំវេទិការ​កិច្ចសហប្រតិបត្តិ​ការចិន​-អាព្រិចជាលើក​ទី៣នៅ​ខែ​កញ្ញា​ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ តាម​ការចុះផ្សាយរបស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រដែលចេញ​ផ្សាយ​កាល​ពីម្សិលមិញ មេដឹកនាំ​រាជាណាចក្រអឺស្វាទិនីថា​ខ្លួន​មិន​បោះបង់តៃវ៉ាន់​នោះទេ។

គិតរហូតមកដល់​ថ្ងៃមាន​ប្រទេស​តូចៗចំនួន​តែ​១៧ប៉ុណ្ណោះដែល​នៅ​រក្សា​ចំណង​ការទូត​ផ្លូវ​ការ​ជាមួយតៃវ៉ាន់ ហើយ​រាជាណាចក្រអឺស្វាទិនីជាប្រទេសនៅទ្វីប​អាព្រិចតែមួយគត់​ដែល​រក្សា​ចំណង​ការទូត​ជាមួយតៃវ៉ាន់។​ កាលពីថ្ងៃអង្គារកន្លងទៅតៃវ៉ាន់បានរបូតប្រទេស​អែលសាល់វ៉ាឌ័រ ដែល​ជាសម្ព័ន្ធមិត្តជាយូរឆ្នាំរបស់​ខ្លួន​ទៅ​ចិន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ