គណបក្សកាន់អំណាចអូស្ត្រាលី បានសម្រេចបណ្តេញនាយករដ្ឋមន្ត្រី Malcolm Turnbull ចេញពីតំណែង ហើយជ្រើសរើសអ្នកថ្មីកាន់តំណែងនេះ ជំនួសវិញបន្ទាប់ពីរងការចោទថា លោកមានកំហុសនិងមិនមានសមត្ថភាពក្នុងការដឹកនាំ។
សារព័ត៌មានBBC ចុះផ្សាយនៅថ្ងៃនេះថា ការបោះឆ្នោតផ្ទៃក្នុង សម្រេចដកលោក Malcolm Turnbull ចេញពីតំណែង ហើយតែងតាំងលោក Scott Morrison ជំនួសវិញ។
លោក Malcolm Turnbull ជាប់ឆ្នោតជា នាយករដ្ឋមន្ត្រីអូស្ត្រាលី កាលពីឆ្នាំ២០១៥ តាមរយៈគណបក្សសេរីនិយម។ លោក ក៏ធ្លាប់ដឹកនាំគណបក្សប្រឆាំងកាលពីឆ្នាំ២០០៨ ដល់២០០៩។









