លោក ហ៊ុន សែន បង្ហើបថា លោក កឹម សុខា នឹងគ្មាននរណាដោះលែងទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

មុន១ថ្ងៃនៃសវនាការពិនិត្យលើនីតិវិធីឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺ នាយករដ្ឋមន្ត្រីនិ​ង​ជា​មេ​​​ដឹ​កនាំបក្សកាន់អំណាចលោក  ហ៊ុន សែន បា​ន​​បង្ហើប​ថា គ្មាននរណាដោះលែង មេដឹកនាំបក្សប្រឆាំងរូបនេះ ដែ​ល​ជា​​​​ប់​ចោទពីបទក្បត់ជាតិនោះទេ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា កាលពីយប់រំលងអាធ្រាត​ថ្ងៃ​ទី​​៣​ខែក​ញ្ញាឆ្នាំ២០១៧ ចោទថា«ក្បត់ជាតិ»ទាក់ទិននឹងការថ្លែងសារនយោបាយអំឡុងឆ្នាំ២០១៣។

បច្ចុប្បន្នអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្ត​ត្បូ​ង​​​​ឃ្មុំ​​ជិត១​ឆ្នាំមកហើយ ទោះក្រុមមេធាវីប្តឹងទាស់​ច្រើនដងប្រឆាំង​នឹងការចោទប្រ​កាន់នេះក៏​ដោយ។

ក្នុ​ង​ពិធីជួបសំណេះសំណាលជាមួយកម្មករនៅ រាជធានីភ្នំពេញ នាថ្ងៃពុធនេះ លោក ​ហ៊ុន សែន ថ្លែងថា នៅយប់នេះមានមនុស្សមួយក្រុមនឹងទៅដេកចំាទទួលឧក្រិដ្ឋជន ដែលថានឹងត្រូវដោះលែង។លោក ហ៊ុន សែនថាគ្មាននរណាដោះលែងទេ។

អាណាដោះលែង? អាណាដោះលែង? បើគេមិនទាន់កាត់ទោសផង មានទោសឯណាសម្រាប់លើកឲ្យវា? ឯលើកលែងការចោទប្រកាន់អត់ទេ! អត់ទេ!

នាយករដ្ឋមន្ត្រីនិ​ង​ជា​មេ​​​ដឹ​កនាំបក្សកាន់អំណាចលោក ហ៊ុន សែន

លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់​ខ្លួនអ្នកដែលបានឃោសនាដើម្បីប្រមូលកម្លាំង​ឲ្យទៅទ​ទួ​​ល​​មេដឹកនាំបក្សប្រឆាំងនេះផងដែរ។

សូមរំឭកថា នៅព្រឹកថ្ងៃទី៣០ខែសីហាស្អែកនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នឹងយក​បន្ទ​​ប់ព​ន្ធនាគារសួរដេញដោលលោក កឹម សុខា ដើម្បីសម្រេចថា គួរបន្តឃុំខ្លួនលោក កឹម សុខា បន្ត៦ខែទៀត ឬ ដោះលែង បន្ទាប់ពីឃុំខ្លួនបាន១២ខែ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ