នាយក​រដ្ឋ​មន្ត្រីថាលុយ​ខ្មែ​រនៅ​តែ​ប្រសើរ​ដោយ​មិន​បារម្ភពី​ស្ថាន​ភាព​ដូច​វេណេហ្សូអេឡា

លោក ហ៊ុន សែន ជួបជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ (រូបភាព៖ FN)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ថា​ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​កម្រិត​អតិផរណា​បាន​ល្អដោយ​មិន​បារម្ភពី​ស្ថានភាព​ដូច​វេ​ណេ​ហ្សូ​អេឡា ខណៈ​​ស្ថាន​ការ​ណ៍​នយោបាយ​ជាមួយ​លោក​សេរីហាក់​មិន​ទាន់​ល្អ​ប្រសើរ​។

លោក​ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ក្នុង​ពេល​ដែល​លោក​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​កម្ម​ករ​នៅ​ជាយ​រាជ​ធានីភ្នំពេញ​នៅព្រឹក​នេះ ដោយ​លោក​ថាតម្លៃ​ផលិត​ផលបរិភោគ​នៅ​កម្ពុជា​នៅ​តែ​រក្សា​តម្លៃ​ដែល​អាចទទួល​យក​បាន​ បើ​ទោះ​បីគ្រោះ​ធម្មជាតិ​ទាំង​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួតនៅ​ឆ្នាំ​នេះបាន​បំផ្លាញ​ផល​ដំណាំ​របស់​ប្រជា​កសិករ​អស់​រាប់​​ម៉ឺនហិកតាក៏​ដោយ ហើយ​យន្ត​​ការ​នៃ​ការ​តម្លើងប្រាក់​ខែ​ដល់​មន្ត្រី​រាជ​ការ​ក៏​អាច​រក្សា​បាន​កម្រិត​អតិផរណា​បាន​ល្អ​ផង​ដែរ។

បើ​សិន​ជាកម្លាំង​ទិញ​នៃ​ប្រាក់​បៀវ​ត្ស​មិន​អាច​ធានា​បាន​ទេ បាន​សេចក្តី​ថា​ការតម្លើង​បៀវត្ស​គឺ​អត់​ន័យទេ! ដូច​ជា​នៅ​វេណាហ្សូអេឡា ឥឡូវ​នេះ​គឺអតិ​ផរណា​ដល់​ទៅ​មួយ​លាន​ភាគ​រយ មិន​មែន​ត្រឹម​តែ​២​ភាគ​រយ​ដូច​យើងទេ។ ពីមុន​ទឹក​ក្រូចមួយ​កំប៉ុង​តម្លៃ​២លាន៦​សែន​ប៉ូឡូវ៉ា តែ​ឥឡូវ​ដូរ​រូបិយប័ណ្ឌ​ថ្មីនៅ​សល់​តែ​២៦​ប៉ូឡូវ៉ា

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន

​បន្ទាប់ពី​បោះឆ្នោត​ដ៏​ចំរូង​ចម្រាស​ ដែលលោក​សេរី​មិន​ទទួល​ស្គាល់កាល​ពី​ខែឧសភា កន្លង​ទៅប្រទេសវេណេហ្ស៊ូអេឡា កំពុងជួបវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីអន្តរជាតិដាក់ទណ្ឌកម្ម ដែល​ធ្វើ​ឲ្យ​កម្រិតអតិផរណារបស់​ប្រទេស​នេះក្នុងខែកក្កដាមាន ៨៣ ០០០ ភាគរយ ហើយការវាយតម្លៃរបស់IMFនៅចុងឆ្នាំ២០១៨ អតិផរណា និងបន្តដល់ ១ ០០០ ០០០ ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ