ចិនបោះទុន​វិនិយោគ​ជាង៥០០លានដុល្លារលើ​ដី​អតីត​កំពង់ផែ​ក្រុង​ភ្នំពេញ

គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Yuetai Group (រូបភាព៖ realestate)

ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បាន​អនុម័តលើ​គម្រោង​អភិវឌ្ឍន៍​របស់ក្រុម​ហ៊ុន​ចិនលើ​ដី​កំពង់​ផែ​ស្វយ័តដែល​មាន​តម្លៃ​ជាង ​៥០០លាន​ដុល្លារអាមេរិក បន្ទាប់​ពី​កំពង់​ផែក្រុង​​ប្រកាស​ជួល​ដី​ដល់ក្រុម​ហ៊ុន​នេះ​កាល​ពី​ខែ​មុន​។

ក្នុង​សេចក្តីប្រកាស​ព័ត៌មានកាល​ពី​ម្សិល​មិញ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​សម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះ​បញ្ជី​ស្ថាពរ ជូនដល់ក្រុមហ៊ុន “ CHEAN CHHOENG THAI GROUP CO.,LTD.” លើ​​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិ​ជ្ជ​កម្ម​ចម្រុះ​ ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែល​មាន​ទុន​វិនិ​យោគ​ប្រមាណ ៥៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២១ ៦៨៤ន្លែង។

ក្រុមហ៊ុន Yuetai Group ឲ្យដឹងថា គម្រោង​​​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ នឹង​ចាប់​ផ្តើមនៅ​ខែ​កញ្ញា ហើយ​គ្រោង​នឹង​បញ្ជប់នៅឆ្នាំ​២០២៥​ខាង​មុខ។

កំពង់ផែស្វយ័តក្រុងភ្នំពេញ បាន​ប្រកាស​​កាល​ពីថ្ងៃទី​១៩​កក្កដាថា ស្ថាប័ននេះបាន​ចុះហត្ថលេខាលើកិច្ចសន្យា​ ជួលដី​របស់​ខ្លួនរយៈពេល​ ៥០​ឆ្នាំ ឲ្យក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ដើម្បីអភិវឌ្ឍ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ តាម​បណ្ដោយ​ទន្លេ​សាប​​ ​ចាប់​ពី​ស្ពានជ្រោយចង្វាមកដល់ផ្សាររាត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ