ធនាគារចិនមួយ នឹងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ (រូបភាព៖ AMK MFI)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ បានលក់ភាគហ៊ុនឲ្យធនាគារពាណិជ្ជកម្មមួយរបស់ចិន ក្រោយពេលម្ចាស់ភាគហ៊ុនធំចំនួនបីបានផុតកំណត់អាណត្តិវិនិយោគ។

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ការសម្រេចចិត្តយកធនាគារពាណិជ្ជកម្ម និងសន្សំសៀងហៃ ហៅកាត់ថា អេស.ស៊ី.អេស.ប៊ី ដោយសារតែម្ចាស់ភាគហ៊ុនចាស់ចំនួនបី បានផុតកំណត់អាណត្តវិនិយោគ។ ម្យ៉ាងវិញទៀតបេសកកម្ម និងទស្សនវិស័យរបស់ធនាគារចិននេះ មានលក្ខណៈដូចគ្នាស្ទើរទាំងស្រុង នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ។

នាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ លោកស្រី សូរិនច័ន្ទ ស៊ូសាណា បានប្រាប់វី.អូឌីតាមទូរសព្ទនៅថ្ងៃនេះថា ម្ចាស់ភាគហ៊ុនថ្មីនេះមានភាគហ៊ុនចំនួន៨០.០១%ភាគរយ នៃចំនួនភាគហ៊ុនសរុបគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ដោយសារតែធនាគារអេស.ស៊ី.អេស.ប៊ី នេះបានទិញភាគហ៊ុនពីម្ចាស់ក្រុមហ៊ុនចំនួន៣ដែលបានផុតអាណត្តិទៅនេះ។

លោកស្រី សូរិនច័ន្ទ ស៊ូសាណា បានបន្ដទៀតថា ធនាគារ អេស ស៊ី អេស ប៊ី ជាធនាគារដែលបង្កើតឡើងជាង១០០ឆ្នាំមកហើយ និងមានប្រភពទុនធំ មានអ្នកជំនាញ មានវិជ្ជាជីវៈខាងផ្នែកហិរញ្ញវត្ថុនេះច្រើន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានភាគទុនិកចំនួន៥ ប៉ុន្ដែថ្មីៗនេះភាគទុនិកចំនួនបីនឹងត្រូវផុតកំណត់អាណត្តវិនិយោគជាមួយអេ អឹម ខេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ