ពល​រដ្ឋ​ប្រមូល​ផ្តុំ​មុខ​ផ្ទះលោក ​កឹម សុខា បន្ទាប់​ពី​លោក​ត្រូវបានដោះ​លែង

ទិដ្ឋភាពនានានៅបរិវេណមុខផ្ទះលោក កឹម សុខា ក្រោយតុលាការដោះលែងអតីតមេបក្សប្រឆាំងរូបនេះ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨

ពល​រដ្ឋ​រាប់​រយ​នាក់​ បាន​មក​ប្រមូល​ផ្តុំនៅ​មុខ​ផ្ទះលោក ​កឹម​ សុខា នៅព្រឹក​ថ្ងៃ​នេះ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

លោក ​កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នៅ​ម៉ោង​ ៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ កញ្ញានេះ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល ១ឆ្នាំ ៧ថ្ងៃ​រួច​មក។

នៅព្រឹកនេះ​ ពល​រដ្ឋដែល​ជា​អ្នក​គាំទ្រអតី​ត​បក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រយ​នាក់ ​បាន​នាំ​គ្នាមក​ប្រមូល​ផ្តុំ​មុខ​គេ​ហដ្ឋាន​លោក​កឹម សុខា ដែល​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​បឹង​កក់​ពីរ ខណ្ឌ​ទួល​គោក ដើម្បី​សម្ដែង​ការ​អប​អរ ក៏​ដូចជា​លើក​ទឹក​ចិត្ត​លោក​ កឹម សុខា​ ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា ​​លោក កឹម សុខា មិន​ទាន់បង្ហាញ​មុខ​ជា​សាធារណៈ​នោះ​ទេ​។

មេធាវីការ​ក្តី ​លោក​ កឹម សុខា គឺលោក ចាន់ ចេន មាន​ប្រសាសន៍​ថា លោក កឹម សុខា មិន​ទាន់​អាច​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅពេល​នេះ​នៅ​ឡើយទេ ខណៈ​លោក​សុំ​ឲ្យពល​រដ្ឋ​យោគ​យល់​ផង​ដែរ។

គាត់សុំតាម​រយៈ​ខ្ញុំ ​ទី​មួយគាត់​ថា សុំ​អរគុណ​ដល់​អ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ ក៏​ដូចជា​គាំទ្រ​ដល់​បង​ប្អូន​ខ្មែរ​ដែល​គាត់តែ​ង​តែ​មាន​ការ​គាំទ្រទៅ​លើ​រូប​គាត់​ ហើយ​គាត់​ក៏​សុំការ​យោគយល់ផង​ដែរ​ថា ​គាត់​មិន​អាច​ជួបអ្នក​សារព័ត៌មាន​ក៏​ដូ​ចជាប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខណៈពេល​នេះ​បាន​ទេ

មេធាវីការ​ក្តី ​លោក​ កឹម សុខា គឺលោក ចាន់ ចេន

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​ក្នុងពន្ធនាគារអស់រយៈជាង ១ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពីសំណាក់​រដ្ឋាភិ​បាល​ថា «ក្បត់ជាតិ» ពាក់ព័ន្ធនឹងការថ្លែងសារនយោបាយរបស់លោកនៅប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ