យុ​វជន​មួយក្រុម​រៀប​ចំ​ការតាំងពិព័រណ៍ឧត្តមសិក្សា

​«កម្មវិធីពិព័រណ៍ឧត្តមសិក្សា» ចាប់​ពីថ្ងៃ​ទី២៩ និង៣០ ខែកញ្ញា ឆ្នាំ២០១៨ (រូបភាព៖ បណ្ដាញសង្គម)

យុវជន​មួយក្រុម នឹងរៀបចំពិព័រណ៍ឧត្តមសិក្សាសម្រាប់​សិស្ស​ដែល​ទើបបញ្ចប់​ថ្នាក់​ទី​១២នៅ​​ផ្សារទំនើបមួយ​ក្នុងរាជធានីភ្នំពេញ។

តំណាងយុវជន​និងជា​អ្នករៀបចំព័រណ៍នេះ កញ្ញា ហៀម ចិត្រា បាន​ឲ្យដឹង​ថា​«កម្មវិធីពិព័រណ៍ឧត្តមសិក្សា» នឹងត្រូវរៀបចំឡើងនៅឯផ្សារទំនើបអ៊ីអនសែនសុខជាន់ទី៣ ចាប់​ពីថ្ងៃ​ទី២៩ និង៣០ ខែកញ្ញា ឆ្នាំ២០១៨។ តាមកញ្ញា ហៀម ចិត្រា គ្រឹះស្ថានឧត្តម​សិក្សាជិត​២០នឹង​ចូលរួម​ក្នុង​ពិព័រណ៍នេះ​ ដែល​ផ្ដល់​ឱកាសឲ្យ​សិស្សដែល​ទើបបញ្ចប់​ថ្នាក់​ទី​១២អាចសាកសួរទាក់​ទង​នឹង​មុខវិជ្ជា​សិក្សា​នៅតាម​គ្រឹះស្ថាន​ទាំងនោះផងដែរ។ តាមប្រភព​ដដែល ​សិស្សដែល​ទើបបញ្ចប់​ថ្នាក់​ទី​១២ទាំងនោះ ក៏នឹង​ទទួលបាននូវការចែករំលែកបទពិសោន៍ពីសំណាក់វាគ្មិនចំនួន ២០រូបដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងការប្រឡងយក​អាហារូបករណ៍ទៀតផង។

តាមលទ្ធផលផ្លូវការ​របស់ក្រសួងអបរំ សិស្សានុសិស្សចំនួន​ ៧៦ ០៣៤​នាក់ បាន​​​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​នៅឆ្នាំ​នេះ៕​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ